Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើកម៉ូតូបុកគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉ក ដឹកឈើស្លាប់ម្នាក់ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

  • បោះពុម្ព

(ពោធិ៍សាត់)៖ នាកន្លងមកនេះ មានប្រជាជនស្លាប់ជាបន្តបន្ទាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូ និងបើកបររថយន្តបុកគោយន្តកន្រ្តៃ ពិសេសគោយន្តសណ្ដោងរ៉ឺម៉កដឹកឈើតែម្ដង ដែលបើកបរនៅពេលយប់។ ជាក់ស្ដែង បុរសម្នាក់ជិះម៉ូតូ១គ្រឿង បានបុកគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉កដឹកឈើ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបរគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉កដឹកឈើបង្ក ដាក់មេផាយបាត់ស្រម៉ោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលគ្មានការទប់ស្កាត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧៖០៩នាទីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅលើណាត់ផ្លូវកៅស៊ូលេខ១៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ស គ្មានស្លាកលេខ ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ ក៏បុកគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉កដឹកឈើពេញទំហឹង បណ្ដាលឲ្យដួលស្លាប់ភ្លាមៗ ចំណែកអ្នកបើកបរគោយន្តឃើញហេតុការណ៍បែបនេះ ក៏បានរត់គេចបាត់ស្រមោល។

នេះហើយបញ្ហាគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉ក បើកបរនាយប់អធ្រាត្រនៅលើកំណាត់ផ្លូវកៅស៊ូ ឬផ្លូវជាតិ ដោយគ្មានដាក់ភ្លើង ឬចំណាំងផ្លាតជាស្លាកសញ្ញាឲ្យបានត្រឹមត្រូវ ជាពិសេសទៅទៀតនោះ គឺគោយន្តកន្រ្តៃដឹកឈើនេះតែម្ដង។ របាយការណ៍ខាងលើបន្តថា ភាគីខាងម៉ូតូម៉ាក MSX រងគ្រោះស្លាប់ ត្រូវបានគេស្គាល់ឈ្មោះ ខេញ យ័ន្ត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិគៀនកោះ១ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ចំពោះសាកសព ត្រូវបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក វត្ថុតាងម៉ូតូ និងគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉កដឹកឈើ បានយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដើម្បីបន្តធ្វើការស្រាវជ្រាវរកម្ចាស់ មកទល់មុខគ្នា ដោះស្រាយតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS