Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គួរឲ្យអាសូរណាស់! ក្មេងប្រុស២នាក់ លង់ទឹកស្លាប់ នៅស្រុកគូលែន ខណៈម្តាយជាប់រវល់ស្ទូងស្រូវ មិនបានចាប់អារម្មណ៍

  • បោះពុម្ព

(ព្រះវិហារ)៖ យ៉ាងហោចណាស់ក្មេងប្រុសចំនួន២នាក់ បានលង់ទឹកស្រះស្លាប់គួរឱ្យអាណោចអធ័ម ខណៈដែលម្តាយរបស់ពួកគេជាប់រវល់ស្ទូងស្រូវ។ ហេតុការណ៍នេះ បានកើតឡើងវេលានៅម៉ោង៣៖០០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ឱ្យដឹងថា មុនពេលកើតហេតុម្តាយ របស់ក្មេងប្រុសជាជនរងគ្រោះទាំង២នាក់ ខាងលើនេះ បានប្រវាស់គ្នាស្ទូងស្រូវ ដោយពួកគាត់បាននាំកូនៗ របស់ពួកគាត់រៀងៗខ្លួន ទៅជាមួយផងដែរ។

ស្របពេលដែលកំពុងស្ទូងស្រូវ ដោយមិនបានចាប់អារម្មណ៍ក៏ស្ងាត់មាត់ក្មេងទាំង២នាក់នោះ ហើយពួកគាត់ខំស្រែកហៅ ក៏ស្រែកហៅមិនឮ ស្របពេលជាមួយគ្នានោះ គាត់ដើរទៅទឹកស្រះដែលនៅជិតនោះ ស្រាប់តែប្រទះឃើញសាកសពក្មេងទាំង២នាក់ អណ្តែតក៏បង្កការភ្ញាក់ផ្អើលឡើង។ លោកអធិការបានបន្តថា សាកសពក្មេងប្រុសទី១៖ ឈ្មោះ ផា ផាត់ អាយុ៤ឆ្នាំ និងសាកសពក្មេងប្រុសទី២៖ ឈ្មោះ ឆូយ រ៉ាឆាត អាយុ៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗ ខ្លួនតាមប្រពៃណី៕

ដកស្រង់ពី៖FRESH NEWS