Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូមកុំបើកបរស្ថិតក្រោមស្ថានភាពងងុយដេក! ស្លាប់២នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែកក្កដាម្សិលមិញ

  • បោះពុម្ព

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៥គ្រឿង រថយន្តតូច៣គ្រឿង រថយន្ដធុនធំ៣គ្រឿង និងយានយន្ដផ្សេង២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានមិនគោរពសិទ្ធិ, ល្មើសល្បឿន,ប្រជែង, និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថារយៈពេល១៥ថ្ងៃ ខែកក្កដា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០៦លើក បណ្ដាលឲ្យមនុស្សស្លាប់៦៨នាក់ របួសធ្ងន់ចំនួន១០៩នាក់ និងរបួសស្រាលចំនួន៨៤នាក់៕

ដកស្រង់ពី៖FRESH NEWS