បណ្តាញសង្គម

កម្មការិនីរោងចក្រម្នាក់ ត្រូវជនមិនស្គាល់មុខ កាប់ជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ភ្លាមៗ នៅលើ​ថ្លុកឈាម ក្នុងបន្ទប់ជួល, សង្ស័យប្តីជាអ្នកសម្លាប់

(កណ្តាល)៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់មុខ កាប់ជាច្រើនកាំបិតត្រង់ក្បាល និងក បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទប់ជួល។ ហេតុការដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះជួលក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល។

យោងតាមនគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឈិត ម៉ាច អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ កម្មកានីរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតនៅភូមិក្រាំងក្រូច ឃុំភ្នំតូច ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មានប្តីនិងកូន៣នាក់ប្រុស២ ស្រី១។

នគរបាលបានបន្តទៀតថា បើយោងតាមការបំភ្លឺរបស់ប្អូនស្ត្រីរងគ្រោះឈ្មោះ ឈិន តាក់ ភេទប្រុស អាយុ២៧ឆ្នាំ បានឱ្យដឹងថាមុនពេលកើតហេតុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ គាត់បានលឺជនរងគ្រោះនឹងប្តីរបស់គាត់ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ក្រោយមកស្ងាត់ទៅវិញ លុះដល់យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មិនឃើញបន្ទប់បើកភ្លើងបំភ្លឺ គាត់ក៏បានដើរទៅស្រែកហៅ ជាច្រើនដងតែពុំឮឆ្លើយតប ពេលនោះគាត់បានឡើងទៅបញ្ចាំងភ្លើងពិល មើលឃើញបងដេកដណ្តប់ភួយចេញតែចុងជើង ពេលនោះគាត់បានចាប់អង្រួនដាស់ស្រាប់តែរឹងខ្លួនអស់ ទើបដឹងថា បងស្រីស្លាប់បាត់ទៅហើយ គាត់ក៏ចុះមកវិញស្រែកប្រាប់ប្តី និងទៅប្តឹងអាជ្ញាធរភូមិឃុំ ទើបលោកមេភូមិប្តឹងនគរបាល ឲ្យមកពិនិត្យសាកសព ក្រោយពីជំនាញនគរបាលស្រុកសហការជាមួយគ្រូពេទ្យ អាជ្ញាធរភូមិ ឃុំ ពិនិត្យរួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ អំពើឃាតកម្ម ព្រោះនៅលើខ្លួនមានស្នាមកាប់៥កន្លែង កាប់ផុងរលា២កន្លែង កាប់ពីរកន្លែងទៀតដល់រលា កាប់មួយកន្លែងទៀតដល់ឆ្អឹងកនឹងដាច់ក្រចៀកខាងស្តាំជាចំរៀកផងដែរ។ ក្រោយពិនិត្យរួចសពបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

បើតាមនគរបាលសន្និដ្ឋានក្រៅផ្លូវការថា ករណីឃាត្តកម្មទៅលើស្ត្រីជាកម្មការិនីនៅក្នុងបន្ទប់ជួលនេះ ជនដៃដល់អាចជាប្តីរបស់ស្ត្រីរងគ្រោះ ប៉ុន្តែបុរសជាប្តីត្រូវនគរបាលកំពុងធ្វើការសាកសួរ មិនទាន់សារភាពនៅឡើយទេ៕

ដកស្រង់ពី៖FRESH NEWS