Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជន២នាក់ ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឱ្យស្លាប់ តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ

  • បោះពុម្ព

(កំពង់ធំ)៖ យុវជនពីរនាក់ បានបើកម៉ូតូក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកជាមួយ និងគោយន្តកន្ត្រៃពេញទំហឹងក្នុងទិសដៅបញ្ជា្រសគ្នា បណ្តាលឱ្យយុវជនទាំងពីរនាក់នេះបានបាត់បង់ជីវិត នៅតាមផ្លូវពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យទីក្រុងភ្នំពេញ។

ហេតុការណ៍គ្រោះថ្នាក់មួយនេះ បានកើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតនៅភូមិស៊ីវត្ថា ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកកលេខកំពង់ធំ 1K-9882 (បើកបរពីជើងទៅត្បូង) ដោយឈ្មោះ សាន់ សុផាត អាយុ១៦ឆ្នាំ នៅភូមិត្រើយអូរសួស្តី ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ (ពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ ហួ គឹមហៀង អាយុ១៦ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ (មិនពាក់មួកសុវត្ថិភាព)។ សមត្ថកិច្ចបានឱ្យដឹងបន្តទៀតថា គោយន្តកន្ត្រៃយ៍បើកបរទិសដៅ(ពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង និងធ្វើកំណត់ហេតុបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ រីឯវត្ថុតាងបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសន្ទុក រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូបើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់៕

ដកស្រង់ពី៖FRESH NEWS