Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការចេញដីកាឃុំខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងសម្លាប់ស្រ្តីខ្មែរ នៅខណ្ឌពោធិ៍សែនជ័យ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិចិនចំនួន៣នាក់ លើករណីវាយប៉ុនប៉ង សម្លាប់ស្រ្តីខ្មែរ នៅខណ្ឌពោធិ៍សែនជ័យ ដាក់ពន្ធនាគារ PJ រង់ចាំក្រុមប្រឹក្សាបើកការជំនុំជម្រះទោសនៅពេលក្រោយ។

ការសម្រេចរបស់លោកចៅក្រម ធ្វើឡើងបន្ទាប់ពីលោក លោក ស៊ិន វីរ: ព្រះរាជអាជ្ញារង បានចោទប្រកាន់បុរសជាតិចិនទាំង៣នាក់ ពីបទ «ប៉ុនប៉ងឃាតកម្ម» តាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ តាមសមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ក្រុមជនជាតិចិនទាំង៣នាក់នេះ បានយកដែកគាស់ ហើយជិះរថយន្តមួយគ្រឿងពាក់ស្លាកលេខ ខ.ម ធ្វើសកម្មភាពដេញវាយស្រ្តីរងគ្រោះ នៅពេលដែលនាងកំពុងបើករថយន្ត បំណងចូលទៅហូបបាយនៅហាងកាហ្វេមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ។ ក្រោយហេតុការណ៍ហិង្សារនេះ ជនរងគ្រោះត្រូវគេដឹកយកទៅសង្គ្រោះ ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង។

តាមសមត្ថកិច្ចបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១៖៤៥នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មុខហាងកាហ្វេតេស្ត ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ស្រ្តីរងគ្រោះឈ្មោះ ហង់ ចាន់នី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិករោងចក្រស្បែកជើង មានទីលំនៅ ផ្ទះ165Eoz ផ្លូវ93 សង្ហាត់មនោរម្យ ខណ្ឌ៧មករា រងរបួសធ្ងន់ ត្រូវបានបញ្ជូនចូលសង្រ្គោះនៅគ្លីនិកភ្លាមៗ។

ជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-1659។ ចំណែកជនបង្កជាជនជាតិចិនគ្នា៣នាក់ ក្នុងនោះមានឈ្មោះ ចូ ហ្វីលីប អាយុ៤២ឆ្នាំ ធ្លាប់មានគុំនុំជាមួយជនរងគ្រោះផងដែរ។ ជនបង្កទាំង៣នាក់ បើករថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ យកទឹកលុប គូសបិទស្លាកលេខបាត់។

មុនកើតហេតុ ស្រ្តីរងគ្រោះបើករថយន្ត រួមដំណើរជាមួយស្រ្តីម្នាក់ទៀត បម្រុងចូលទៅហូបបាយនៅហាងកាហ្វេតេស្ត ហើយគ្រាន់តែជនរងគ្រោះចុះពីលើរថយន្ត ស្រាប់តែក្រុមជនបង្ក ប្រដាប់ដោយដែកគាស់ ចំនួន២ដើម បើករថយន្តកាមរីឆ្លាមមកដល់ ធ្វើសកម្មភាពវាយទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យដេកដួលរងរបួសធ្ងន់ ហើយវាយរថយន្តជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ខ្ទេចជុំវិញ។

ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនដៃដល់បើករថយន្តគេចផ្អើលអស់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចេញអន្តរាគមន៍ ប្រដេញតាមចាប់ជនបង្ក រហូតដល់ផ្លូវសហព័ន្ធរុស្សីមុខព្រលានយន្តហោះពោធិ៍ចិនតុង ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន៣នាក់ ដកហូតបានវត្ថុតាង មានរថថយន្តរបស់ជនរងគ្រោះ និងដែកគាស់២ដើម ហើយបានកសាងសំណុំរឿងបញ្ជូនមកកាន់តុលាការ តាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS