Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប ក្រុមសន្តិសុខយាមធនាគារធំៗ ដែលបន្លំខ្លួនជាកងកម្លាំងនគរបាលជាតិ និងកងខេមរភូមិន្ទ ហើយប្រើប្រាស់អាវុធខុសច្បាប់ !

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រុមជនដែលមានបំណងបំផ្លាញសន្តិសុខ ដោយប្រើឈ្មោះកម្លាំងកងខេមរភូមិន្ទ និងនគរបាលជាតិចំនួន៨នាក់ ត្រូវបានស្រាវជ្រាវចាប់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តនីតិវិធីសាកសួរក្រុមជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីក្លែងខ្លួនជាសមត្ថកិច្ច និងប្រើប្រាស់អាវុធខុសច្បាប់ នៅថ្ងៃទី២៥ ខែកក្កដានេះបន្តទៀត។

យ៉ាងហោចណាស់មានមនុស្ស៨នាក់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយនគរបាលជំនាញ បើកការស្រាវជ្រាវរកឃើញថា ពួកគេបានប្រើប្រាស់តួនាទីជាកងកម្លាំងនគរបាលជាតិ ជាយោធា និងកាន់កាប់អាវុធខុសច្បាប់ ដើម្បីទៅបម្រើការជាសន្តិសុខយាមនៅមុខ ធនាគារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ ជនសង្ស័យទាំង១២នាក់ បានប្រើប្រាស់លិខិតឯកសណ្ឋាន ជាកងកម្លាំងនគរបាលជាតិ និងយោធាកងខេមរភូមិន្ទ ក្លែងក្លាយ និងមានប្រដាប់ដោយអាវុធផង ទៅបំពេញមុខងារជាសន្តិសុខឯកជន នៅធនាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។ របាយការណ៍ដដែលបានឲ្យដឹងថា ជនសង្ស័យចំនួន០៨នាក់ ដែលត្រូវបញ្ជូនទៅកាន់តុលាការរួមមាន៖ ទី១៖ ឈ្មោះ សរ វិរៈ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមេក្លោង បន្លំខ្លួនជាមេនគរបាលដើរប្រកាសជ្រើសរើសនគរបាលចូលក្របខណ្ឌ កងកម្លាំងនគរបាលជាតិ និងបំពាក់អាវុធដោយមានលិខិតបញ្ជាបេសកកម្មក្លែងក្លាយ ដល់កម្លាំងដែល រូបគេជ្រើសបាន និងបានបញ្ជូនពួកឲ្យទៅធ្វើជាសន្តិសុខ យាមតាមធនាគារខាងលើ។

ទី២៖ ឈ្មោះ ឃិត សុខឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជាមេក្លោង បន្លំខ្លួនជាមេយោធា ដើរប្រកាសជ្រើសរើសនគរបាលចូលក្របខណ្ឌកងយុទ្ធពលខេមរភូមិន្ទ និងបំពាក់អាវុធ ដោយមានលិខិតបញ្ជាបេសកកម្មក្លែងក្លាយ ដល់កម្លាំងដែលរូបគេជ្រើសបាន និងបានបញ្ជូនពួកឲ្យទៅធ្វើជាសន្តិសុខ យាមតាមធនាគារ។

ទី៣៖ ឈ្មោះ ឡូច ម៉េងហួង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខ ការពារនៅគោលដៅ ធនាគារ។ ទី៤៖ ឈ្មោះ វ៉ន សុផានិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខ ការពារនៅគោលដៅ ធនាគារ។ ទី៥៖ ឈ្មោះ លី ឃាន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារ។ ទី៦៖ ឈ្មោះ ផុស សឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារ។ ទី៧៖ ឈ្មោះ ក្រាក់ ទៀង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារ។

ទី៨៖ ឈ្មោះ ឌិន ធុន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារ។ សូមបញ្ជាក់ថា កម្លាំងនគរបាលនៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនក្រុមជនសង្ស័យសរុបចំនួន១២នាក់ កាលពីអំឡុងថ្ងៃទី១៩ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅតាមគោលដៅ ធនាគារធំៗមួយចំនួន។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជា៖ អាវុធខ្លីចំនួន១០ដើម (ម៉ាករ៉ូឡូចំនួន៣ដើម, ម៉ាកកា៥៩ ចំនួន៣ដើម, ម៉ាកកា៥៤ ០៣ដើម និងម៉ាកMAC CAL 9mn ចំនួន០១ដើម) វិទ្យុទាក់ទង ចំនួន០៨គ្រឿង និងលិខិតប្រើប្រាស់អាវុធក្លែងក្លាយ រួមទាំងសម្ភារមួយចំនួនធំ។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ យកទៅសាកសួរ សមត្ថកិច្ចបានកំណត់មុខសញ្ញាមួយចំនួន ដែលកំពុងតែបម្រើការនៅតាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗ នៅក្នុងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖FRESH NEWS