Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីធ្វើសកម្មភាពប្លន់ម៉ូតូ

  • បោះពុម្ព

(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធពីបទប្លន់ម៉ូតូ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នាវេលាម៉ោង១២៖៥០នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ក្រុមអន្តរាគមន៍បង្កា បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ) ដោយចាប់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ជនសង្ស័យដែលបានចាប់ខ្លួនឈ្មោះ ស៊ីន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពវាយយកម៉ូតូ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ។

បន្ទាប់ពីបានបង្រ្កាបហើយ សមត្ថកិច្ចបានរឹបអូសបានវត្ថុតាងរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង1S-0318, កុំព្យូទ័រលេបថបពណ៌ខ្មៅមួយគ្រឿង, ទូរស័ព្ទដៃម៉ាក Iphone មួយគ្រឿង, ទូរស័ព្ទដៃម៉ាក camfone មួយគ្រឿង, ពូថៅ ចំនួន១ផងដែរ។ ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ឲ្យទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី ដើម្បីបញ្ជូនបន្តទៅតុលាការខេត្តបាត់ដំបង៕

ដកស្រង់ពី៖FRESH NEWS