Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តិរច្ឆានពេកហើយបង្ខំអោយប្រពន្ធរកស៊ីផ្លូវភេទ ពេលប្រពន្ធរួមរក្ស័ជាមួយភ្លៀវដោយមិនប្រើស្រោមអនាម័យបែរជាអាប្ដីថោកទាបយកអង្រែបុកគ្រឿងបុកប្រដាប់ភេទប្រពន្ធ យកដែកកេះដុតរោមប្រដាប់ភេទនិងយកឡាមឆូតដៃនាងទាំងសងខាង

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចខេត្តត្បូងឃ្មុំ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងចម្ការកៅស៊ូវាល៧០ ស្ថិតក្នុង ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពាក់ពន្ធ័នឹងការប្រើអំពើហិង្សា ទៅលើប្រពន្ធដោយយក អងែ្របុកគ្រឿងមកបុកប្រដាប់ភេទ និងចាប់នាងដាក់ច្រវាក់ព្យួរជើងឡើងលើ ។

តាមប្រភពពត៌មានពី អធិការរងនគរបាលស្រុកក្រូចឆ្មារ លោកវរសេនីយ៏ត្រី វ៉ា សម្បតិ្ត បានអោយដឹងថា បុរសដែលយកអងែ្របុកគ្រឿងមកបុកប្រដាប់ភេទ និងចាប់ប្រពន្ធដាក់ច្រវាក់ព្យួរជើងឡើងលើនោះមានឈ្មោះ ហ៊ាង ស៊ាងខេង មានអាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មករជៀរជ័រកៅស៊ូ នៅខេត្តត្បូងឃ្មុំ។ រីឯនារីជាប្រពន្ធមានឈ្មោះ ប ល អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរលក់ខ្លួន ។

ជនសង្ស័យនិងនារីរងគ្រោះ ជាប្រពន្ធបានស្រលាញ់គ្នារយៈពេលបីឆ្នាំមកហើយ ដោយនៅជាមួយគ្នាមិនបានរៀបការអ្វីនោះទេ ។ ហើយពួកគេទាំងពីរនាក់ សុទ្ធតែមេម៉ាយនិងពោះម៉ាយកូនមួយដូចគ្នា។ តាមការរៀបរាប់របស់នារីរងគ្រោះបានអោយដឹងថា តាំងពីចាប់ផ្ដើមរួមរស់ជាមួយគ្នាប្ ដីរបស់គាត់តែងតែប្រើអំពើហិង្សាមកលើគាត់ជាប្រចាំ មិនដែលលស់ថ្ងៃនោះទេ ។

លុះរយៈពេលក្រោយមកប្ដីរបស់គាត់បានបង្ខំគាត់ អោយទៅរកស៊ីលក់ផ្លូវភេទនៅម្ដុំ មង់រៀវ ស្រុកត្បូងឃ្មុំ ជាប់នឹងផ្លូវជាតិលេខ៧។ ដោយមួយថ្ងៃអាចរកកម្រៃបានចាប់ពី១០ដុល្លាឡើងទៅ ។ រហូតមកដល់ថ្ងៃកើតហេតុខាងលើ បុរសជាប្ដីបានសួរនាំប្រពន្ធរឿងភ្លៀវមករួមភេទ មានប្រើស្រោមអនាម័យឫក៏អត់? ទើបប្រពន្ធឆ្លើយប្រាប់តាមត្រង់ថា មានភ្លៀវខ្លះប្រើស្រោមនិងខ្លះទៀតមិនប្រើនោះទេ ។

គ្រាន់តែលឺប្រពន្ធថាបែបនេះ ភ្លាមបុរសកំណាច់ម្នាក់នេះក៏ស្ទុះមកទះកំផ្លៀងប្រពន្ធមួយដៃ  ហើយចាប់ជើងរបស់នាងចងទាញទៅលើផុតពីរនាប ។ បន្ទាប់ពីមកបុរសម្នាក់នោះក៏យកអង្រែបុកគ្រឿងមកវាយជង្គង់របស់នាង ហើយបុកចំប្រដាប់ភេទរបស់នារីរងគ្រោះមួយទំហឹងតែម្ដង។

មិនត្រឹមតែប៉ុណ្ណោះទេ បុរសកំណាចម្នាក់នេះ បានយកដែកកេះទៅដុតរោមប្រដាប់ភេទរបស់នារីរងគ្រោះ និងយកឡាមមកឆូតដៃប្រពន្ធទាំងសងខាង ធ្វើអោយនាងស្រែកទ្រហោយំយ៉ាងខ្លាំង ។

នៅពេលធ្វើទារុណកម្មទៅលើប្រពន្ធរួចរាល់ ហើយបុរសម្នាក់នេះក៏សម្រាន្តលង់លក់ក្នុងដំណេកបាត់ទៅ។ រហូតមកដល់ម៉ោង១២ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ ក្រោយពេលឃើញប្ដីរបស់ខ្លួនសម្រាន្តលក់បាត់ ទើបនារីរងគ្រោះលួចស្រាយចំណងចេញពីជើង ហើយរត់ទៅពួននៅក្នុងចម្កាដំឡូង។ មកដល់ល្ងាចថ្ងៃខែឆ្នាំដដែល ទើបរឿងរ៉ាវទាំងអស់នេះ បែកធ្លាយទៅដល់សមត្ថកិច្ច ទើបសមត្ថកិច្ចនាំកម្លាំងចុះមកធ្វើការឃាត់ខ្លួនបុរសជាប្ដី ដែលប្រើអំពើហិង្សាលើប្រពន្ធម្នាក់នោះ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបាន កសាងសំណូមរឿងបញ្ជូនជនសង្ស័យ ទៅតុលាការនៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកនារីរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសផងដែរ ។