Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ បាញ់សម្លាប់ខ្លួនឯងនៅក្នុងខារ៉ាអូខេ «កូឡូសូ» ក្នុងខណ្ឌចំការមន

  • បោះពុម្ព

(ភ្នំពេញ)៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ខារ៉ាអូខេ «កូឡូសូ» បង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះជាមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះ ប៉ុន្តែបើតាមការសន្និដ្ឋានជាជំហានដំបូង គឺជាករណីអត្តឃាតដោយប្រើកាំភ្លើងខ្លី K54។ នេះយោងតាមសមត្ថកិច្ច មូលដ្ឋាន ដែលបានចុះពិនិត្យកន្លែងកើតហេតុ។

សពជនរងគ្រោះ ឈ្មោះ ម៉ុន រតនៈឧត្តម អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាល ក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤កន្លះ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទីកន្លែងកំណើតនៅ ភូមិគោកស្វាយ ឃុំប្ញស្សីក្រោក ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ ស្លាប់ដោយកាំភ្លើងខ្លីម៉ាកកា៥៤ ចំសៀតផ្កាខាងស្តាំ ធ្លាយចេញមកក្រៅបណ្ដាលឲ្យស្លាប់នៅលើគ្រែ។

បើតាមការបំភ្លឺពីបុគ្គលិកខារ៉ាអូខេ ម្សិលមិញជនរងគ្រោះ បានចូលសម្រាកនៅសណ្ឋាគារជាន់ទី២ បន្ទប់លេខ២០៩មួយយប់ លុះដល់ម៉ោងប្រមាណ១២៖៣០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែសីហានេះ ដោយមិនឃើញជនរងគ្រោះចេញមករកបាយទឹក បុគ្គលិកក៏បានឡើងទៅគោះទ្វារបន្ទប់យ៉ាងយូរ នៅតែមិនបើកទ្វារ ក៏សម្រេចចិត្តគាស់គន្លឹះទ្វារតែម្តង ភ្លាមៗនោះក៏ប្រទះឃើញជនរងគ្រោះបានដេកស្លាប់ នៅក្នុងបន្ទប់មិនដឹងស្លាប់តាំងពីពេលណានោះទេ រួចក៏ប្តឹងសមត្ថកិច្ច ដើម្បីចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗតែម្តង។ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងចុះពិនិត្យសពជនរងគ្រោះ។

សូមបញ្ជាក់ថា នៅពេលអ្នកយកព័ត៌មានបានផ្ដិតយករូបភាព សណ្ឋាគារ និងខារ៉ាអូខេ ស្រាប់តែមានបុរស២នាក់ ជាសន្តិសុខចេញមកខាងក្រៅ មិនឲ្យអ្នកយកព័ត៌មានថតរូប នាំឲ្យខូចឈ្មោះហាងរបស់គាត់៕

ដកស្រង់ពី៖FRESH NEWS