បណ្តាញសង្គម

នគរបាល ស្រុកត្បូងឃ្មុំ ឃាត់ខ្លួន យុវជនម្នាក់ និងម៉ូតូមួយគ្រឿង ពីបទចោរកម្ម

ត្បូងឃ្មុំ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាល ស្រុកត្បូងឃ្មុំ បានឃាត់ខ្លួន យុវជនម្នាក់ និងម៉ូតូ១គ្រឿង ក្នុងបទប្រព្រឹត្តអំពើចោរកម្ម ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកខេត្ត ត្បូងឃ្មុំ ។

មន្ត្រីនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងខណៈពេលកម្លាំង នគរបាល បានចុះល្បាត ភូមិឃុំ មាន សុវត្ថភាព ដឹកនាំដោយ លោក សួស ស៊ាងលី អធិការនគរបាល ស្រុកត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហួរ ហ៊ន់ ភេទប្រុស អាយុ២២ឆ្នាំ និងម៉ូតូមួយគ្រឿង មានទីលំនៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ សង្ស័យពីបទប្រព្រឹត្ត អំពើរចោរកម្ម ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ក្រោយពីការសាកសួរ ជនសង្ស័យឈ្មោះ ហួរ ហ៊ន់ បានសារភាព មុខសមត្ថកិច្ចថា ខ្លួនបានលួចម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរីឆ្នាំឆ្នាំ២០១៣ ពណ៌ខ្មៅ នៅភូមិ៨.១១ ឃុំរការព៥ ស្រុកត្បូងឃ្មុំ កាលពីវេលា ម៉ោង៣ទាបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ ។ មន្ត្រីនគរបាលបានបន្តថា ករណីនេះ សមត្ថកិច្ចនគរបាលស្រុក ត្បូងឃ្មុំ បានចងក្រងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ត ៕