Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ដ្រីវ័យចំណាស់ម្នាក់ លួចជួញដូរគ្រឿងញៀនជាង២៥០ក្រាម បង្កប់ក្នុងក្រដាសជូតមាត់ តែអកុសលត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

  • បោះពុម្ព

(ឧត្តរមានជ័យ)៖ ស្ដ្រីវ័យចំណាស់ម្នាក់ អាយុ៦១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ ចុះឃាត់ខ្លួន ក្រោយលួចជួញដូរគ្រឿងញៀន ជាង២៥០ក្រាម បង្កប់ក្នុងក្រដាសជូតមាត់។

ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះជនសង្ស័យ ដែលស្ថិតនៅក្នុងភូមិទំនប់ដាច់ ឃុំទំនប់ដាប់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ និងកម្លាំងជំនាញ ដឹកនាំដោយលោកព្រះរាជអជ្ញារង អមសាលាដំបូងខេត្ត។

ស្ដ្រីវ័យចំណាស់ដែលលួចជួញដូរគ្រឿងញៀន ដាក់ក្នុងក្រដាសជូតមាត់ មានឈ្មោះ នុប សឿន អាយុ៦១ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ ដកហូតបានវត្ថុតាង រួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៣ កញ្ចប់ ស្មើ២៥៨.៥៦ ក្រាម (ថ្លឹងទាំងសំបកថង់), ទូរស័ព្ទដៃចំនួន១គ្រឿង និងសម្ភារសំរាប់វេចខ្ចប់មួយចំនួន។ បច្ចុប្បន្ន ស្ដ្រីជនសង្ស័យ ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖FRESH NEWS