បណ្តាញសង្គម

កម្លាំងនគរបាលខណ្ឌមានជ័យ បង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន១៤កញ្ចប់

(ភ្នំពេញ)៖ នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ លោកអនុសេនីយ៍ទោ អ៊ុំ រតនា នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រលប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះឲ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍បានឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញដកហូតថ្នាំញៀនក្រាមសថ្លាចំនួន១៤កញ្ចប់ ដែលកំពុងធ្វើសកម្មភាពជួញដូរនៅត្រង់ចំណុចវាលខ្សាច់ (មុខសំណង់មិនរៀបរយ) ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃចន្ទ ១៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ។

លោកអនុសេនីយ៍ទោ អ៊ុំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌ ក្នុងការយាមល្បាតពួនស្ទាក់រក្សាសន្តិសុខ និងត្រួតពិនិត្យពួនស្ទាក់រាល់សកម្មភាពមិនប្រក្រតីទាំងឡាយក្នុងមូលដ្ឋាន ទើបឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ីវ ដា ភេទប្រុស អាយុ២២ ឆ្នាំជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ រួមជាមួយក្រាមសថ្លាជាគ្រឿងញៀន ចំនួន១៤កញ្ចប់ថង់តូច ដែលជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្នុងការកសាងសំណុំរឿង ចាត់ការតាមនីតិវិធីតែម្ដង៕

ដកស្រង់ពី៖FRESH NEWS