បណ្តាញសង្គម

រថយន្តមិនស្គាល់ម៉ាក បើកបុកបុរសម្នាក់ពេញទំហឹងបណ្តាលឲ្យស្លាប់ រួចបើករត់គេចបាត់ នៅក្រុងកែប

(កែប)៖ រថយន្តមិនស្គាល់អត្តសញ្ញាណ បើកបុកបុរសម្នាក់បណ្តាលឲ្យស្លាប់ រួចបើកគេចបាត់។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១១៖៣៥នាទី ជិតកណ្តាលអាធ្រាត្រ នៃថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចទល់មុខសាលាក្រុងកែប លើផ្លូវជាតិលេខ៣៣A ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។

លោកឧត្តមសេនីយ៍ទោ អ៉ីង សំអុល ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ឹម អឺង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទសមុទ្រ រស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ លោកបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ រថយន្តដែលបង្កមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ។

តែទោះជាយ៉ាងនេះក្តី បច្ចុប្បន្នលោកឧត្តមសេនីយ៍ទោ បានបញ្ជាឲ្យសមត្ថកិច្ច តាមស្រាវជ្រាវស្វែងរកជនបង្កនេះមកផ្តន្ទាទោសតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS