បណ្តាញសង្គម

ភូមិគ្រឹះរបស់ ទីប្រឹក្សាក្រសួង ពាណិជ្ជកម្ម ត្រូវក្រុមចោរគាស់ ចូលលួចយកសម្ភារ និងគ្រឿងអលង្ការ ជាច្រើន

ភ្នំពេញ៖ ភូមិគ្រឹះមួយកន្លែង របស់ឯកឧត្តម តាន់ ស៊ិនតូ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ត្រូវបានក្រុមចោរគាស់ ចម្រឹងបង្អួច ចូលលួចយកសម្ភារ លុយ និងគ្រឿងអលង្ការ ។ ហេតុការណ៍នេះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើល នៅម៉ោងប្រមាណ ១រសៀល ថ្ងៃទី០៦ មិថុនា ២០១៤ នៅភូមិគ្រឹះលេខ ៣២៤ ផ្លូវចាក់បេតុង ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានឲ្យដឹងថា ខណៈចោរចូលគាស់ ភូមិគ្រឹះខាងលើនេះ ឯកឧត្តម តាន់ ស៊ិនតូ មិនបាននៅក្នុង ភូមិគ្រឹះនោះទេ ដោយរវល់ទៅកំដរភរិយា ឆ្លងទន្លេនៅសម្ភពសោភា រីឯប្អូនស្រីរបស់ឯកឧត្តម បានទៅផ្សារ និងពេលត្រឡប់ មកពីផ្សារវិញ ចាក់សោចូលទៅក៏ឃើញ សម្ភាររាយប៉ាយ ទើបដឹងថាចោរគាស់ ផ្ទះបង្កការភ្ញាក់ផ្អើលតែម្តង ។

សេចក្តីរាយការណ៏ បានបញ្ជាក់ទៀតថា សម្ភារ គ្រឿងអលង្ការនិងលុយ ដែលក្រុមចោរ ប្រមូលយកទៅនោះរួម មាន៖ កំាភ្លើងម៉ាកឡុកមួយដើម ក្រវិលដំាពេជ្រ១គូ ខ្សែកផ្លាកទីន បន្តោងពេជ្រ១ខ្សែ ខ្សែដៃដំាពេជ្រ១ខ្សែ ចិញ្ចៀនពេជ្រ១វង់ ឡេបថប ពីរគ្រឿង កាបូប១ក្នុងនោះ មានឯកសារមួយ ចំនួនដូចជាសៀវភៅធនាគារ ប្លង់ផ្ទះ ប្លង់ដី និង លុយដុល្លារចំនួន១៥០០ដុល្លារ ។ជនរងគ្រោះបាននិយាយថា សរុបជាលុយដែលចោរ ប្រមូលទៅនោះអស់ប្រមាណ ២ម៉ឺនដុល្លារ ៕

រូបតំណាង