Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆេះរថយន្តកែច្នៃមួយគ្រឿង នៅស្រុកមង្គលបូរី ផ្អើលអ្នកដំណើរ ដោយសារឆ្លងចរន្តអគ្គិសនី

  • បោះពុម្ព

(បន្ទាយមានជ័យ)៖ រថយន្តកាមរីកែច្នៃ១គ្រឿង បានដាច់ខ្សែពានផ្ទុះធុងទឹកឆ្លងចរន្តភ្លើង បណ្តាលឱ្យឆាបឆេះសន្ធោរសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកដំណើរនៅលើកំណាត់ផ្លូវជាតិលេខ១៥៩C នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិរោងគោកណ្តាល ឃុំចំណោម ស្រុកមង្គលបូរី។ លោកអនុសេនីយ៍ឯក ហ៊ិន សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំណោម បានឱ្យដឹងថា រថយន្តកាមរីនេះ មានពណ៌ស ជាប្រភេទរថយន្តកែច្នៃទ្រុងខាងលើ ពាក់ស្លាកលេខ៣៤២០ ភព២ ផ្ទុកអ្នកដំណើរ៩នាក់។

អ្នកបើករថយន្តនេះមានឈ្មោះ មក់ ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានប្រាប់ដល់សមត្ថកិច្ចថា មូលហេតុបង្កឱ្យមានការឆាបឆេះនោះគឺដោយសារតែរថយន្តដាច់ខ្សែពាន បង្កឱ្យផ្ទុះធុងទឹកហើយហ៊ុយផ្សែងឆ្លងចរន្តជាអគ្គិសភ័យតែម្តង។

គួរបញ្ជាក់ដែរថា រថយន្តដែលដាច់ខ្សែពានផ្ទុះធុងទឹកឆ្លងចរន្តភ្លើងបណ្តាលឱ្យឆេះនេះ គឺបានឆេះខូចខាតផ្នែកខាងមុខអស់ទាំងស្រុង ប៉ុន្តែមិនបានបង្កឱ្យមាននណាម្នាក់រងគ្រោះនោះឡើយ៕

ដកស្រងពី៖FRESH NEWS