Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋខ្មែររត់គេចពីកន្លែងធ្វើការស្របច្បាប់ និងចាញ់បោកមេខ្យល់នៅប្រទេសជប៉ុន មានការថយចុះគួរឱ្យកត់សម្គាល់

  • បោះពុម្ព

(ភ្នំពេញ)៖ ចំនួនកម្មសិក្សាការីខ្មែរ ដែលបានចាញ់បោកមេខ្យល់ និងរត់គេចពីកន្លែងធ្វើការនៅប្រទេសជប៉ុន មានការថយចុះគួរឱ្យកត់សម្គាល់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុនដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។ ការថយចុះនេះ បានកើតឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ជប៉ុន បានរឹតបន្តឹងក្នុងការផ្តល់សិទ្ធិ ធ្វើការចំពោះជនបរទេសទាំងឡាយណា ដែលបានរត់គេចពីកន្លែងធ្វើការស្របច្បាប់ និងរឹតបន្តឹងការដាក់ពាក្យស្នើសុំជ្រកកោនជាជនភៀសខ្លួននៅប្រទេសជប៉ុន។

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសកម្មសិក្សាការីដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន ឬប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចង់ស្វែងរកការងារធ្វើនៅប្រទេសជប៉ុនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ ចៀសវាងចាញ់បោកតាមការអូសទាញរបស់មេខ្យល់ដែលធ្វើអាជីវកម្មលើប្រជាពលរដ្ឋ ដោយអះអាងថានឹងស្វែងរកការ ដែលមានប្រាក់ខែខ្ពស់ធានាជួយធ្វើ ឬបន្តប័ណ្ណស្នាក់នៅ និងសុំសិទ្ធិធ្វើការនៅប្រទេសជប៉ុនជូនបងប្អូន។ ទាំងនេះជាការបោកបញ្ឆោត ផ្ទុយទៅនឹងការប្រកាសរបស់ក្រសួងយុត្តិធម៌ជប៉ុន ហើយធ្វើឱ្យបងប្អូនប្រឈមនឹងផ្លូវច្បាប់ខាតបង់ថវិកា និងពេលវេលាផ្ទាល់ខ្លួន។

ស្ថានទូតកម្ពុជាបានបន្តថា នៅក្នុងន័យនេះ ប្រសិនបើបងប្អូនមានបញ្ហា ឬចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងការងាររបស់បងប្អូននៅក្នុងប្រទេសជប៉ុន ឬចាញ់បោកមេខ្យល់ សូមបងប្អូនមេត្តាទាក់ទងមកស្ថានទូត ដើម្បីប្រឹក្សាយោបល់ និងស្វែងរកដំណោះស្រាយទៅតាមនីតិវិធីច្បាប់តាមរយៈ៖ ១៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទូរស័ព្ទលេខ៖ ០៣ ៥៤ ១២ ៨៥ ២១ ឬហ្វេសប៊ុក៖

Royal Embassy of Cambodia in Japan ២៖ ទីប្រឹក្សាទទួលបន្ទុកពលករ ទូរស័ព្ទដៃលេខ ០៨០ ៣៤៥៩ ៧៨៨៩ ឬហ្វេសប៊ុក៖ Labour Counsellor in Japan៕ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ទាំងស្រុងដូចខាងក្រោម៖

ដកស្រង់ពី៖FRESH NEWS