Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលបង្ក្រាប ក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ នៅខណ្ឌពោធិ៍សែនជ័យ ក្រោយធ្វើសកម្មភាពបានសម្រេច

  • បោះពុម្ព

(ភ្នំពេញ)៖ ចោរប្លន់ប្រដាប់អាវុធមួយក្រុម បានធ្វើសកម្មភាពលួចម៉ូតូពីប្រជាពលរដ្ឋ ហើយយកទៅលាក់ទុកក្នុងព្រៃ មួយកន្លែងក្នុងបុរី ព្រីនថោន ខណៈដែលមានបំណងចង់យកចេញវិញ ក៏ត្រូវប្រជាពលរដ្ឋឃើញរាយការណ៍ទៅកម្លាំងនគរបាលចុះឡោមព័ទ្ធ ចាប់បានជនសង្ស័យចំនួន៣នាក់ និងម៉ូតូ៣គឿង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមចោរប្រដាប់អាវុធខាងលើ បានធ្វើសកម្មភាពកាច់សោកម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BZ-5958 បានសម្រេច ហើយបានជិះគេចខ្លួនចូលក្នុងព្រៃ និងលាក់ទុកនៅក្នុងផ្ទះល្វែងមួយកន្លែង ដែលគេទុកចោល លុះមកដល់វេលាកើតហេតុ ជនសង្ស័យទាំងនោះបានមកយកម៉ូតូ ក្នុងគោលបំណងយកចេញតែត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញក៏រាយការណ៍ទៅមកនគរបាល ភ្លាៗមនោះកម្លាំងប៉ុស្តិ៍កាកាប២ សហការជាមួយកម្លាំងខណ្ឌបានចុះបង្ក្រាបជាក់ស្តែង។

នៅក្នុងការបង្ក្រាបនេះ គឺកម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលស្ថិតក្នុងការសង្ស័យនៅឡើយ និងម៉ូតូដែលជនសង្ស័យជិះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CW-5779 មួយគ្រឿង, ម៉ូតូម៉ាក Zoomer-X ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ1GG-7230។ ដោយឡែក ម៉ូតូដែលជនសង្ស័យលួចបានហើយ យកមកលាក់ទុកក្នុងគុម្ពព្រៃ មួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BZ-5958។

ក្រោយប្រតិបត្ដិការ ជនសង្ស័យទាំង៣នាក់ខាងលើ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្ដការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS