Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថោកទាប! ឪពុកចាប់រំលោភកូនស្រីបង្កើតបាន៣លើក មិនស្កប់ទៅរំលោភក្មួយស្រីម្នាក់ទៀត ត្រូវនគរបាលចាប់ជាប់ខ្នោះ

  • បោះពុម្ព

(កណ្តាល)៖ បុរសម្នាក់បានរំលោភកូនស្រីបង្កើតអាយុ៨ឆ្នាំ បានសម្រេចចំនួន៣លើក មិនស្កប់ចិត្តក៏ទៅលួងលោភក្មួយស្រី តែទើបបែកធ្លាយក្រោយអ្នកជិតខាង បង្កឲ្យភ្ញាក់ផ្អើលដល់នគរបាលចុះមកឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរចាត់ការទៅតាមផ្លូវច្បាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០ជាងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះភូម៨សំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ នគរបាលបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ម.ល.ណ អាយុ១៤ឆ្នាំ ជនជាតិជាសិស្ស។

មានម្តាយជាកម្មការិនី និងកុមារីរងគ្រោះទី២ ឈ្មោះ ស.ស.ន ជាងសិស្ស។ មានឪពុកឈ្មោះ ផុន សុធា អាយុ២៩ឆ្នាំ (ជាជនសង្ស័យ) មានប្រពន្ធឈ្មោះ ម វ៉ាន់ឌី អាយុ៣២ឆ្នាំ (កម្មការិនី) រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

នគរបាលបានបន្តថា កន្លងមកនៅថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៨ ជនសង្ស័យលួងលោមក្មួយស្រី និងកូនស្រីរួមភេទ។ លុះរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះជាក្មួយ បានមកមើលទូរទស្សន៍ជាមួយក្មួយស្រី នៅផ្ទះកើតហេតុពេលនោះ ជនសង្ស័យបានលូកច្របាច់ប្រដាប់ភេទក្មួយស្រី តែក្មួយស្រីមិនបានតបតនោះទេ ក៏ត្រឡប់ដើរទៅដេកផ្ទះខ្លួនវិញបាត់។

លុះព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ទើបមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភជនរងគ្រោះជាក្មួយ។ ក្រោយភ្ញាក់ផ្អើលនគរបាលប៉ុស្ដិ៍ព្រែកអំបិល សហការជាមួយកម្លាំងអន្ដរាគមន៍ស្រុកស្អាង ចុះទៅដល់កន្លែងកើតហេតុរួចឃាត់ខ្លួន បាននាំខ្លួនឈ្មោះផុន សុធា មកសាកសួរ។

នគរបាលបានបន្តទៀតថា ក្រោយនាំមកសាកសួរ ជនសង្ស័យសារភាពថា ខ្លួនធ្លាប់បានរួមភេទជាមួយកូនបង្កើតបានចំនួន៣លើក មកនៅក្នុងឆ្នាំ២០១៧ម្តង គ្រាន់តែអោបប៉ុណ្ណោះ លើកទី២នៅខែកុម្ភៈ ឆ្នាំ២០១៨ រំលោភបានសម្រេច ហើយលើកទី៣ ក្នុងខែ៨ឆ្នាំ២០១៨ ទើបធ្វើសកម្មភាពរំលោភម្តងទៀត។

នគរបាលបានបន្តទៀតថា ជនសង្ស័យបានសារភាពបន្ថែមទៀតថា ចំពោះក្មួយស្រីខ្លួនគ្រាន់តែអោបរួច បានតែ១លើក នៅផ្ទះរបស់ខ្លួនតែប៉ុណ្ណោះកាលពីខែ៥ឆ្នាំ២០១៨ ។ ក្រោយសាកសួររួចបានកសាងសំណុំរឿងបន្ថែម ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕

 

 

 

ដកស្រង់ពី៖FREWH NEWS