Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តយីឌុប១គ្រឿង ដឹកឈើពេញប្រៀប ជាប់អន្ទាក់កម្លាំងអាវុធហត្ថ និងមន្រ្តីរដ្ឋបាលព្រៃឈើបង្ក្រាប នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

  • បោះពុម្ព

(ពោធិ៍សាត់)៖ រថយន្តយីឌុប១គ្រឿង ដឹកឈើពេញប្រៀប ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអាវុធលើផ្ទៃប្រទេស បង្រ្កាបបានរួមទាំងអ្នកបើកបរម្នាក់ និងព្រូឡានម្នាក់ ប្រគល់ជូនមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចវាលនិន្រ្ទា ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា រថយន្តដឹកឈើដែលកម្លាំងសមត្ថកិច្ចបង្រ្កាបបាននេះ ជាប្រភេទរថយន្តយីឌុប៦ភ្លៅ ម៉ាក DAEWOO ពាក់ស្លាកលេខ ព្រៃវែង 3A-0793 ពណ៌ខៀវលាយក្រហម។ អ្នកបើកបរមានឈ្មោះ មាគ វិត អាយុ២៧ឆ្នាំ រស់នៅភូមិបឹងឈើទង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ និងព្រូឡានឈ្មោះ ឈីន ចិត្ត អាយុ៣១ឆ្នាំ រស់នៅភូមិជ្រៃផ្សារ សង្កាត់ជ្រៃ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ចំណែកមន្រ្តីជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោង បានឱ្យដឹងដែរថា រថយន្តផ្ទុកឈើដែលបង្រ្កាបបាននេះ ត្រូវបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើសំរោង ក្នុងនោះមានឈើចំនួន ៥០ស្ទែ ជាប្រភេទឧសស្រស់ចម្រុះ ហើយវត្ថុតាងរថយន្តមានផ្ទុកឈើ និងអ្នកបើកបររួមទាំងព្រូរថយន្តផងនោះ មន្ត្រីជំនាញកំពុងបន្តនីតិវិធី នៅផ្នែករដ្ឋបាលព្រៃឈើក្រវាញ៕

ដកស្រង់ពី៖FRESH NEWS