Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៊ីចេងក្លែងក្លាយដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះដកហូតពីក្នុងទីតាំង១កន្លែង នៅខណ្ឌឫស្សីកែវ

  • បោះពុម្ព

(ភ្នំពេញ)៖ ទីតាំងផលិត និងវេចខ្ចប់ប៊ីចេងក្លែងក្លាយមួយកន្លែង ស្ថិតនៅផ្ទះលេខ AB4-5 ផ្លូវ 56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលផ្ទុកទៅដោយប៊ីចេងក្លែងក្លាយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន បើកប្រតិបត្តិការបង្ក្រាប និងដកហូតយកទៅរក្សាទុក ដើម្បីបន្តនីតិវិធីនៅតុលាការ។

មន្ត្រីនគរបាលនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ មន្ត្រីដដែលបានបន្តថា ក្នុងពេលចូលបង្ក្រាបបទល្មើសនេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យម្នាក់ជាម្ចាស់ទីតាំងផលិត និងវេចខ្ចប់ គឺលោកស្រី សុខ វួចលីន អាយុ៤១ឆ្នាំ។

ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានរកឃើញភស្តុតាងមួយចំនួន រួមមាន៖ ប៊ីចេងបាវសចំនួន៣៥២បាវ ប៊ីចេងបាវគគីរចំនួន១២៥បាវ ប៊ីចេងរាយម៉ាក Win Win ចំនួន ១៤០បាវ ប៊ីចេងច្រករួច (500g)ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាក Gold Cup ចំនួន ៤៧កេស ប៊ីចេងរូបវែក (250g) ម៉ាស៊ីនដេរម៉ាត់បាវ ២គ្រឿង ម៉ាស៊ីនអ៊ុតម៉ាត់ថង់ ១គ្រឿង ម៉ាស៊ីនរុំខ្សែ និងកាត់ខ្សែចំនួន ២គ្រឿង ជញ្ជីងថ្លឹង ២គ្រឿង បាវរូបវែក ៩៣បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតទម្ងន់សរុប ១៧តោន។

ក្រោយពីការត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង កម្លាំងសមត្ថកិច្ចក៏បានសម្រេចដកហូត និងរក្សាទុកក្លុំបេបិទទីតាំងខាងលើ ហើយបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ សុខ វួចលីន មកសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មុនបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ៕

ដកស្រង់ពី៖FRESH NEWS