Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងចម្រុះខណ្ឌពោធិ៍សែនជ័យ ចុះរដ្ឋបាលនៅតាមផ្ទះសំណាក់ ឃាត់ខ្លួនជនសង្ស័យស្រីប្រុស១១នាក់ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន

  • បោះពុម្ព

(ភ្នំពេញ)៖ កម្លាំងចម្រុះនៃខណ្ឌពោធិ៍សែនជ័យ រួមមានដឹកនាំដោយលោក កែវ ភា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វិធី អធិការរងនគរបាលអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលពីលោក ស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើរដ្ឋបាលរួមគ្នាដើម្បីបង្ការ និងទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្រ្តមូលដ្ឋានស្មុគស្មាញរបស់ខណ្ឌ ដោយធ្វើការឆែកឆេរ ផ្ទះសំណាក់ពីរទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។

ការចុះធ្វើរដ្ឋបាលនោះអាជ្ញាធរ និងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ ចរាចរចែកចាយ និង ប្រើប្រាស់គ្រឿងញៀនស្រីប្រុស នៅទីតាំងខាងលើបានចំនួន១១នាក់ក្នុងនោះស្រី៣នាក់ ដោយដកហូតថ្នាំមួយចំនួននិង រួមទាំងដាវសាំម៉ូរ៉ៃ១ដើម និង ឧបករណ៍ប្រើប្រាស់មួយចំនួនទៀតផងដែរ ។

លោក ម៉ន វុធី អធិការរងខណ្ឌបានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ ដោយចុះរដ្ឋបាលចំនួន២ទីតាំងរួមមានទីតាំងទី១៖ ផ្ទះសំណាក់យីហោ គីម ហេងរកឃើញ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ រួមមានស្រី៣នាក់ដកហូត ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ដាវសាំម៉ូរ៉ៃ ១ដើម និង ថ្នាំញៀន២កញ្ចប់ ទីតាំងទី២៖ ផ្ទះសំណាក់ យីហោ ភារុន ដោយរកឃើញ និងឃាត់ខ្លួនបន្ថែមជនសង្ស័យ២នាក់ទៀតផងដែរ ។

តាមការបញ្ជាក់ពីលោក ម៉ន វុធី ផ្ទះសំណាក់ចំនួនពីទីតាំងខាងលើគឺជាកន្លែងដែលក្រុមជនសង្ស័យចរាចរលក់គ្រឿងញៀន និងប្រើប្រាស់ដ៏ធំ និងមមាញឹកបំផុតនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងទីតាំងខាងលើនេះគឺម្ចាស់ ផ្ទះបានជួលទៅឲ្យក្រុមឈ្មួញ សម្រាប់លក់និងប្រើប្រាស់នៅក្នុងផ្ទះសំណាក់នេះផ្ទាល់តែម្តងដោយឡែក ម្ចាស់ទីតាំងជួលផ្ទះសំណាក់ទាំង២នេះ បានកំពុងរត់គេចខ្លួន។ បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ រួមជាមួយវត្ថុតាង នគរបាលបាននាំខ្លួនទៅសួរនាំនៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS