Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ពានឆ្លងទន្លេសេកុង នៅក្នុងខេត្តស្ទឹងត្រែង បាក់ក្បាលស្ពានព្រោះតែស្រុតដី

  • បោះពុម្ព

(ស្ទឹងត្រែង)៖ របាយការណ៍ពីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានឲ្យដឹងថា ស្ពានឆ្លងកាត់សេកុងមួយខ្សែស្ថិតក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ដែលទើបសាងសង់រួចរាល់មិនទាន់ទាំងបានសម្ពោធដាក់ឲ្យប្រើប្រាស់ផងនោះ ត្រូវបានបាក់ក្បាលស្ពាន។

ការបាក់នេះត្រូវបានអះអាងថា បណ្តាលមកពីស្រុតដីដោយសារទឹកជំនន់ក្នុងពេលមួយរយៈនេះ។ របាយការណ៍មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្បាលស្ពាននេះបានបាក់នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។

ស្ពានមួយខ្សែនេះ សាងសង់ឡើងដោយកងវិស្វកម្ម សម្រាប់ឆ្លងកាត់ទន្លេទៅកាន់តំបន់ព្រំដែនកម្ពុជា-ឡាវ។ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះ ក្រសួងពាក់ព័ន្ធទាំងអស់បានជួបពិភាក្សាគ្នាហើយ ដើម្បីដោះស្រាយលើបញ្ហានេះ៕

ដកស្រង់ពី៖FRESH NEWS