Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ២នាក់ប្ដីប្រពន្ធ រួមជាមួយលុយក្លែងក្លាយជាង៥ពាន់ដុល្លារ ត្រូវបានកម្លាំងនគរបាលនៅស្រុកចិត្របុរី ឃាត់ខ្លួនបញ្ជូនទៅតុលាការ

  • បោះពុម្ព

(ក្រចេះ)៖ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ត្រូវបានកម្លាំងនគរបាលនៅស្រុកចិត្របុរី ខេត្តក្រចេះ ឃាត់ខ្លួនរួមជាមួយលុយក្លែងក្លាយជាង ៥ពាន់ដុល្លារ ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ប្រាក់ដុល្លារក្លែងក្លាយ (លុយសែន) ដែលប្រតិបត្តិការនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចត្រពាំងត្រាំង ស្ថិតក្នុងភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យជាប្ដីមានឈ្មោះ យ៉ន សំ អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ ផាន ឡែន អាយុ៣៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពួកគេបានជិះម៉ូតូមួយគ្រឿងម៉ាកភូហ្សាទៅទិញសាំង ហើយឱ្យលុយដុល្លារក្រដាស ២០ដុល្លារ ទៅម្ចាស់លក់សាំង ពេលនោះអ្នកលក់សាំងក៏បានអាប់លុយឱ្យ ហើយជនសង្ស័យក៏ប្រញ៉ាប់ប្រញ៉ាល់ចេញទៅ។

ក្រោយមក អ្នកលក់សាំងបានពិនិត្យលុយម្ដងទៀត ក៏ដឹងថាលុយនោះជាលុយក្លែងក្លាយ ហើយក៏បានទៅដាក់បណ្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្រ្កង់ ហើយនគរបាលប៉ុស្តិ៍ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងប្រជាការពារភូមិ បានចុះតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធតែម្ដង។

នគរបាលបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យពីរនាក់ប្ដីប្រពន្ធនោះ នគរបាលបានដកហូតលុយដុល្លារក្លែងក្លាយ (លុយសែន) ជាច្រើនសន្លឹក ហើយលុយទាំងនោះសរុបទាំងអស់ចំនួន ៥,៤១៥ដុល្លារ និងម៉ូតូម៉ាកភូហ្សា១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីចាត់ការបន្ត៕