បណ្តាញសង្គម

រហូតមកដល់ ពេលនេះ អាជ្ញាធរថៃ បញ្ជូន ពលករខ្មែរខុសច្បាប់ ចំនួន ១៧ រថយន្តបន្ថែមទៀត

បន្ទាយមានជ័យ៖ ពលករខ្មែរ ដែលធ្វើការនៅ ប្រទេសថៃខុសច្បាប់ រហូតមកដល់ពេលនេះ ត្រូវភាគីថៃ បានដឹកបញ្ជូន មកប្រគល់ឱ្យ សមត្ថកិច្ចកម្ពុជា តាមច្រកទ្វារ អន្ដរជាតិប៉ោយប៉ែត មានចំនួន ១៧រថយន្តបន្ថែមទៀត ដោយមានពលករសរុបទាំងអស់ជាង ៧០០នាក់ ។

នេះបើតាមការឲ្យដឹង ពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នេះ ។

គួរបញ្ជាក់ថា មួយរយៈនេះ ប្រទេសថៃ បានជួបវិបត្តិនយោបាយ ដោយសារតែ រដ្ឋប្រហារយោធា ដោយទម្លាក់លោកស្រី យ៉ីង ឡាក់ ពីនាយករដ្ឋមន្រ្តី ៕