បណ្តាញសង្គម

មេខ្លោងជួញដូរគ្រឿងញៀនម្នាក់ និងថ្នាំញៀន៥គីឡូក្រាម ត្រូវនគរបាលខេត្តស្ទឹងត្រែង បង្រ្កាបបាននៅស្រុកសៀមប៉ាង

(ស្ទឹងត្រែង)៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនខេត្ត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ បានចាប់ខ្លួនបុរសម្នាក់ជាមេក្លោងជួញដូរគ្រឿងញៀនខុសច្បាប់ ដោយដកហូតបាន ថ្នាំញៀនចំនួន៥កញ្ចប់ធំ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចវាលប៉ារា ភូមិសំរោង ឃុំស្រែ សំបូរស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជួប ឌា អាយុ៣០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មុខរបរកសិករ។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនចំនួន០៥កញ្ចប់ធំ មិនទាន់ថ្លឹង (ប្រហែល០៥Kg)។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS