Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូមប្រុងប្រយ័ត្នចំពោះកូនតូចៗ! ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ដោយសារកូនយកដែកកេះទៅដុត

  • បោះពុម្ព

(ព្រះវិហារ)៖ ផ្ទះមួយខ្នងរួម នឹងសម្ភារជាច្រើនទៀត ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ត្រឹមតែមួយពព្រិចភ្នែក ដែលករណីនេះបណ្តាល មកពីកូនតូច យកដែកកេះ កេះលេងស្របពេលដែលឪពុកម្តាយមិននៅផ្ទះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិចំការស្រម៉ូវ (អូរបាក់) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារ បានថ្លែងឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះដែលជាម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ មិនបាននៅផ្ទះនោះទេ ដោយទុកកូនតូចអាយុទើបតែ៥ឆ្នាំ ឱ្យនៅចាំផ្ទះ។ គាប់ជូនពេលនោះកូនតូចរបស់គាត់បានយកដែកកេះមកកេះលេង ទើបបណ្តាលឱ្យឆាបឆេះដល់ផ្ទះតែតែម្តងទៅ។

លោកបន្តទៀតថាផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហ៊ំ៤គុណ ៥ម៉ែត្រ សាងសង់អំពីឈើប្រក់សង្ក័សីជញ្ជាំងឬស្សី រួមនិងសម្ភារមួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះដែរ លោកអធិការក្រុងព្រះវិហារ ក៏សូមធ្វើការអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវធ្វើការប្រុងប្រយ័ត្នជានិច្ចចំពោះកូនតូចៗ ពិសេសពេលដែលយើងមិននៅផ្ទះ ត្រូវរៀបចំទុកដាក់របស់របសផ្សេងៗ ដូចជាដែកកេះឱ្យផុតពីដៃក្មេង និងត្រូវពន្លត់ភ្លើងចង្ក្រានផងការ ដើម្បីជៀសវាងពីការលេងរបស់ក្មេង ជាហេតុបណ្តាលឱ្យកើតមានគ្រោះអគ្គិភ័យដូចករណីនេះផងដែរ៕

ដកស្រង់ពី៖FRESH NEWS