Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និស្សិតម្នាក់ តូចចិត្តរឿងស្នេហា សម្រេចផ្តាច់ជីវិតខ្លួនឯង ដោយចងក ធ្វើអត្តឃាត នៅក្នុងបន្ទប់ ស្លាប់ភ្លាមៗ

  • បោះពុម្ព

ភ្នំពេញ៖ វិបត្តិស្នេហាសព្វថ្ងៃនេះ គឺអាចធ្វើឲ្យមនុស្សមួយចំនួន បាត់បង់ជីវិត ក្លាយខ្លួនពីមនុស្សល្អត្រឹម ត្រូវទៅជាមនុស្សឆ្កួតលីលា ដូចជាករណីមួយនេះ យុវជនម្នាក់ជានិស្សិត បានចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ ព្រោះតែមានបញ្ហារឿងស្នេហា ។

ហេតុការណ៍ភ្ញាក់ផ្អើល ចំពោះការស្លាប់ របស់និស្សិតខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ២១ និង១០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នៅក្នុងបូរីលឹមជាងហោ ចំកាដូង ស្ថិតក្នុងភូមិសំបូ សង្កាត់ ដង្កោ ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បាន សុខជា ភេទប្រុស អាយុ ២៣ឆ្នាំ ជានិស្សិតនៅ សកលវិទ្យាល័យ PPIU ឆ្នាំទី១ ស្នាក់នៅក្នុងបូរីលឹម ជាងហោ ចំការដូងផ្ទះលេខ V8 មានស្រុកកំណើតភូមិ ៦ ឃុំកោះសូទិន ខេត្តកំពង់ចាម ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះតែងតែរអ៊ូ ប្រាប់បងស្រីថា ខ្លួនមិនចង់រស់ ដោយសារតែសង្សាបែកចិត្ត និងប៉ុនប៉ងសម្លាប់ខ្លួន ជាច្រើនលើកមកហើយ តែ ដោយមានបងប្អូន ជួយសង្គ្រោះទាន់ពេល ។ លុះមកថ្ងៃកើតហេតុខាងលើ ខណៈដែលបងប្អូន ជាប់រវល់ នៅខាងក្រោយ ជនរងគ្រោះក៏បាន ធ្វើអត្តឃាតដោយចងក នឹងក្រមា ជាប់ជាមួយបង្អួច ក្នុងបន្ទប់ជាន់ទី១ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមក ដល់ចំណុចកើតហេតុ និងធ្វើកោសល្យវិច័យ ជាក់ស្តែង ជនរងគ្រោះ ពិតជាស្លាប់ដោយសារ ចងកសម្លាប់ខ្លួនពិតប្រាកដមែន ។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពែណី នៅឯស្រុកកំណើត ៕