Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាតកដែលសម្លាប់ក្មេងប្រុស ដោយវះពោះ និងចិញ្ច្រាំសុះសាច់នៅស្រុកកោះញែក ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ គឺជាឪពុកបង្កើតរបស់ក្មេងរងគ្រោះ

  • បោះពុម្ព

(មណ្ឌលគិរី)៖ ដោយសារតែមានជំនឿស៊ុបពេក ទៅលើប្រពៃណីទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋជនជាតិព្នង នៅខេត្តមណ្ឌលគិរី ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ត្រូវបានសង្ស័យថា ឪពុកបង្កើតសម្លាប់កូនឯងចោល យ៉ាងសាហាវព្រៃផ្សៃ ដោយចោទថាចេះអំពើអាបធ្មប់។

នៅវេលាប្រលប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយនគរបាលមូលដ្ឋាន បានធ្វើការកំណត់មុខសញ្ញាជនសង្ស័យជាឃាតកសម្លាប់ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ នៅស្រុកកោះញែក យ៉ាងសាហាវព្រៃផ្សៃនោះ មកកាន់ស្នងការខេត្តហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី។ លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរី ឲ្យដឹងថា ជនសង្ស័យជាឃាតកឈ្មោះ ចេល ចូច អាយុ៣៤ឆ្នាំ ជនជាតិភាគតិចព្នងមុខរបរកសិករ ទីលំនៅរស់ភូមិកើតហេតុខាងលើ។

សូមជម្រាបថា ករណីឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ ទៅលើក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយឃាតកកាប់ចិញ្រ្ចាំសុះសាច់ និងវះពោះផងនោះ បានកើតឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចវាលស្រែប្រឡាយទី៣ ជិតអូប្រង់ ស្ថិតនៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែកខេត្តមណ្ឌលគិរី។

អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងថា ករណីនេះត្រូវគេប្រទះឃើញសព នៅវេលាម៉ោងប្រមាណ ៦៖០០ព្រលប់ ថ្ងៃទី២៨ ខែតុលា ដោយជនរងគ្រោះ ត្រូវគេកាប់ចិញ្ច្រាំធ្លាយពោះ និងកាប់លើក្បាលមុខមាត់ ស្ទើរតែមើលមិនស្គាល់។

លោកបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ចូច លៀន ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។ ឪពុកឈ្មោះ ចេល ចូច អាយុ៣៤ឆ្នាំ ជនជាតិព្នង មុខរបរ កសិករ ម្ដាយឈ្នោះ ម៉ៅ ស្រៀក មុខរបរកសិករ។ ក្នុងហេតុការណ៍នេះ មានព័ត៌មានពីអ្នកភូមិនៅទីនោះ បាននាំគ្នាខ្សឹបខ្សៀវថា ម៉ែឪ ក្មេងរងគ្រោះ គឺជាគ្រួសារជាប់តំណ ចេះអំពើអាបធ្មប់។

លោកមេភូមិស្រែហ៊ុយ ឈ្មោះ ក្រាក់ តូយ បានប្រាប់ផងដែរថា គ្រួសារក្មេងរងគ្រោះខាងលើនេះ មានការអះអាងពីអ្នកភូមិនៅទីនេះ ពិតជាមានជាប់តំណរឿងអំពើអាបធ្មប់ តែដោយឡែកនៅពេលមានហេតុការណ៍ឃាតកម្មនេះកើតឡើង លោកមេភូមិរូបនេះ ក៏មិនអាចធ្វើការសន្និដ្ឋានថា បណ្តាលមកពីរឿងអ្វីនោះឡើយ។

លោកបានឲ្យដឹងថា ក្មេងប្រុសសព គឺជាក្មេងកំពុងរៀនថ្នាក់ទី៤ ក្រៅពីរៀនសូត្រជាក្មេងឃ្វាលក្របីគោ និងទាក់លលក យកទៅលក់៕

ដកស្រង់ពី៖FRESH NEWS