Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូមប្រុងប្រយ័ត្ន! ចេញទៅឆក់ត្រី តែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ ចោលប្រពន្ធកូននៅខេត្តព្រះវិហារ

  • បោះពុម្ព

(ព្រះវិហារ)៖ បុរសម្នាក់បានបាត់បង់ជីវិត ចោលប្រពន្ធកូន គួរឲ្យអាណោចអាធម ខណៈដែលបុរសរូបនោះទៅឆក់ត្រី ប៉ុន្តែអកុសលបែរជាឆក់ខ្លួនឯងទៅវិញ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២៖៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអូរត្រាំតឹម ភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឡាញ់ លីស៉ីវឡេង អធិការនគរបាលស្រុកគូលែន បានថ្លែងដោយដកស្រង់សម្តីភរិយាជាប្រពន្ធជនរងគ្រោះ ឲ្យដឹងនៅព្រឹកថ្ងៃនេះថា មុនពេលកើតហេតុ ប្រហែលម៉ោង៨៖០០យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះបានទៅឆក់ត្រីតែម្នាក់ឯង។ រហូតដល់ម៉ោង១២៖៣០នាទីយប់ មានសន្តិសុខក្រុមហ៊ុនមកប្រាប់ថា ជនរងគ្រោះបានឆក់ខ្លួនឯងស្លាប់នៅក្នុងទឹក។

ក្រោយទទួលដំណឹងភ្លាម ស្តី្រជាភរិយាជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិស្រយ៉ង រួចនាំគ្នាទៅពិនិត្យកន្លែងកើតហេតុ ព្រមទាំងបានលើកសាកសពចេញពីក្នុងទឹក។ ក្រោយពីបានពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ខ្លួនឯងពិតប្រាកដ និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

លោកអធិការស្រុកបានឲ្យដឹងបន្តថា ជនរងគ្រោះមានឈ្មោះ ជេដ្ឋ ចាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន មានភរិយាឈ្មោះ ម៉េង ពៅ អាយុ៣៤ឆ្នាំ មានស្រុកកំណើតរស់នៅភូមិអណ្តូងស្វាយ ឃុំអណ្តូងស្វាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ៕

ដកស្រង់ពី៖FRESH NEWS