បណ្តាញសង្គម

អ្នកជិតខាងទាស់គ្នារឿងផ្លូវដើរ ឈានដល់កាប់ចាក់របួសទាំងសងខាង នៅសង្កាត់អូរចារ ក្រុងបាត់ដំបង, សមត្ថកិច្ចចុះឃាត់ខ្លួនមនុស្សមួយចំនួនយកទៅសួរចម្លើយ

(បាត់ដំបង)៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកជិតខាងជុំវិញផ្ទះ មានទំនាស់គ្នារឿងផ្លូវដើរ ឈានដល់កាប់ចាក់គ្នារបួសទាំងសងខាង នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនពាក់ព័ន្ធ ទៅអធិការក្រុងបាត់ដំបង ដើម្បីសាកសួរ រួចកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការនគរបាលខេត្ត ចាត់ការបន្តតាមច្បាប់។

ការឃាត់ខ្លួនជនពាក់ព័ន្ធទាំងអស់ សមត្ថកិច្ចពុំទាន់បានបញ្ជាក់បង្ហាញពីឈ្មោះជនស្ស័យ និងជនពាក់ព័ន្ធនៅឡើយ ព្រោះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ៕

ដកស្រង់ពី៖FRESH NEWS