Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរឆក់​ ដែលធាក់ម៉ូតូផ្ដូលបណ្ដាលឲ្យ​​ជនរងគ្រោះម្នាក់ស្លាប់ ចោលប្រពន្ធ និងកូន​ ប្រឈមនឹងការជាប់គុកពី១៥-៣០ឆ្នាំ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រុមចោរឆក់២នាក់ ដែលបានធ្វើសកម្មភាពឆក់ និងធាក់ម៉ូតូជនរងគ្រោះឲ្យដួល បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចោលប្រពន្ធ និងកូន២នាក់ ប្រឈមនឹងការជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ តាមបញ្ញត្ដិមាត្រា៣៦០ នៃក្រមព្រហ្មទណ្ឌ។ លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញដីការបង្គាប់ឱ្យឃុំខ្លូនក្រុមចោរឆក់២នាក់ នៅពន្ធនាគារ រង់ចាំកាត់ទោសនៅពេលក្រោយ។

ការសម្រេចរបស់លោកចៅក្រម គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក ស៊ិន វីរៈ បានសម្រេចចោទប្រកាន់លើជនត្រូវចោទទាំង២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ តាមមាត្រា៣៦០ នៃក្រមព្រហ្មទណ្ឌ។

មាត្រា៣៦០ ស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ បានបញ្ជាក់ថា «អំពើលួចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ៣០ (សាមសិប) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលប្រើហិង្សាដែលបណ្ដាលឱ្យជនរងគ្រោះស្លាប់ ដោយសារគ្មានចេតនាសម្លាប់»។ បើតាមវរសេនីយឯក ខេង ម៉េងឈាង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យអង្គភាព Fresh News ឱ្យដឹងថា ជនដៃដល់ដែលជាអ្នកឆក់ និងជាអ្នកធាក់ផ្តួលបណ្តាលឱ្យស្លាប់ជនរងគ្រោះនោះ មានឈ្មោះ ម៉ឹង ប៊ុនវាសនា ហៅអាបូ អាយុ២១ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួននៅកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារ ទើបចេញថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ ខៀវ ផល្លា ហៅខ្លា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរឆក់កាបូប ទីលំនៅបច្ចុប្បន្ន ផ្ទះជួលគ្មាន ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់បានមកវិញដែរ កាលពីវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្នុងវត្តថ្មី ភូមិ-ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោកវរសេនីយឯក ខេង ម៉េងឈាង បានឱ្យដឹងទៀតថា នៅក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនដូចជា ម៉ូតូ០១គ្រឿង ម៉ាក់ HONDA C125 ពណ៌ទឹកប្រាក់ ស៊េរី2018 ពាក់ស្លាកលេខ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា វេលាម៉ោង០៥៖៣០នាទីព្រឹក ជនរងគ្រោះឈ្មោះ ចយ អាង បានបើកម៉ូតូ០១គ្រឿង ម៉ាក HONDA សេ125 ពណ៌ ខ្មៅ ស្លាកលេខ 1BF-4859 ភ្នំពេញ ឌុបប្រពន្ធឈ្មោះ សឿន ស៊ីន ចេញពីផ្ទះជួលនៅម្តុំបឹងត្របែក មកយកផ្កាទៅលក់នៅព្រះអង្គដងកើ ពេលធ្វើដំណើរមកដល់ ចំណុចកើតហេតុ (ផ្លូវព្រះសីហនុ កែងផ្លូវ២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន) ក៏មានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង ម៉ាក HONDA-BEAT ពណ៌ក្រហម មកពីក្រោយម៉ូតូជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកកាបូបក្រវាត់ចង្កេះ ពីចង្កេះប្រពន្ធរបស់ជនរងគ្រោះបានសម្រេច ហើយបើកម៉ូតូរត់គេចខ្លួន ពេលនោះជនរងគ្រោះបានបើកម៉ូតូដេញតាម ហើយស្រែកថាចោរៗ រហូតដល់មុខសាលារៀន ខេមប្រ៊ីត ទីតាំងលេខ២១ ផ្លូវ៣០២ ភូមិ ៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ក៏ស្រាប់តែមានបក្ខពួកជនសង្ស័យម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ (បក្ខពួកបិតគូថ) មកពីក្រោយវ៉ាម៉ូតូជនរងគ្រោះ ហើយធាក់ម៉ូតូជនរងគ្រោះឲ្យដួល ដោយដួលម៉ូតូបោកក្បាលស្លាប់ភ្លាមៗ ចំណែកប្រពន្ធជនរងគ្រោះរងរបួស ផ្នែកខាងឆ្វេង (របួសស្រាល)។

ចំណែកបក្ខពួកចំនួន២នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងតែស្វែងតាមរកចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS