បណ្តាញសង្គម

អភិបាលខណ្ឌឫស្សីកែវ ដាស់តឿនមន្ត្រីឲ្យត្រៀមការពារសន្តិសុខជូនពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខ

(ភ្នំពេញ)៖ លោក ជា ពិសី ជុំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំមួយ ដើម្បីក្រើនរំឭកដល់ មន្ត្រីក្រោមឱវាទទាំងអស់ ដាច់ខាតត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពនូវរបៀបវារៈចំនួន២ ក្នុងនោះទី១-ការពង្រឹងកិច្ចការងារផ្ទៃក្នុង ទី២-ការត្រៀមការពារ រក្សាសន្តិសុខ សុវត្ថិភាព របៀបរាបរយ សណ្ដាប់ធ្នាប់ចរាចរណ៍ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក្នុងឱកាសត្រៀមអបអរសាទរ នៃព្រះរាជពិធីបុណ្យអុំទូក ប្រឡងប្រណាំង ជម្រុះជ្រើសរើសទូក «ង» បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលដ៍ខ្លីខាងមុខនេះ។

ក្នុងកិច្ចប្រជុំខាងលើនេះ លោក ជា ពិសី បានថ្លែងក្រើនរំឭកដោយសង្កត់ធ្ងន់ៗថា ចំពោះមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចការងារផ្ទៃក្នុងឲ្យបានល្អប្រសើរ ពិសេសគួរតែខិតខំប្រឹងប្រែងប្រើគ្រប់វិធានការបន្តទៀត ក្នុងការត្រៀមចូលរួមការពាររក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៃព្រះរាជពិធីបុណ្យអុំទូក ប្រឡងប្រណាំង បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅពេលដ៍ខ្លីខាងមុខ ក៍ដូចជាដើម្បីឆ្លើយតបទៅនិងអនុសាស្ត្រ ភូមិ-សង្កាត់មានសុវត្ថភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕

ដកស្រង់ពី៖FRESH NEWS