Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ ដែលចូលមកស្នាក់នៅខុសច្បាប់ នៅខណ្ឌដូនពេញ

  • បោះពុម្ព

(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាមស្រីប្រុស៦នាក់ ដែលចូលមកស្នាក់នៅដោយខុសច្បាប់ នៅមុខចំណុចភោជនីយដ្ឋានចតុមុខ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ឹម សុវណ្ណារ៉ា ជានាយរងការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ស្ថិតក្រោមការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផល នៃប្រតិបត្តិការសមត្ថកិច្ច បានរកឃើញជនជាតិវៀតណាម៦នាក់ ក្នុងនោះស្រី៤នាក់ ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ហើយសមត្ថកិច្ចបានឃាត់ខ្លួន បញ្ជូនទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី។

មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលចូលរួមក្នុងប្រតិបត្តិការ បានឲ្យដឹងថា ជាទូទៅពេលឃាត់ខ្លួនហើយជនបរទេសអន្តោប្រវេសន៍ទាំងអស់ និងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសាពាក់ព័ន្ធការចូលមកធ្វើការងារជាកម្មករនៅក្នុងប្រទេសកម្ពុជា ហើយប្រសិនគ្មានលិខិតស្នាមស្របទៅតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាទេនោះ និងត្រូវប្រឈមមុខ បណ្តេញទៅប្រទេសដើមវិញ។

ប៉ុន្ដែមុនបណ្តេញចេញ សមត្ថកិច្ចកម្ពុជាបានទំនាក់ទំនងទៅមន្ត្រីស្ថានទូតរបស់ប្រទេសនីមួយៗ ឲ្យមកពិនិត្យ និងបំពេញឯកសារទទួលយកជនជាតិរបស់ខ្លួន ត្រឡប់ទៅវិញ។

ប្រសិនបើមន្ត្រីស្ថានទូត មិនទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ទាំងនោះ ក៏ត្រូវបណ្តេញចេញទៅប្រទេសដើមវិញដែរ៕

ដកស្រង់ពី៖FRESH NEWS