Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនពលរដ្ឋម្នាក់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ

  • បោះពុម្ព

(ភ្នំពេញ)៖ ជាញឹកញាប់អាវុធហត្ថរាជធានីភ្នំពេញ បានបំពេញភារកិច្ចស្នូលយ៉ាងមមាញឹក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទាំងការស្រាវជ្រាវបង្ក្រាបបទល្មើស ទាំងការការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ទាំងការសង្គ្រោះប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុផ្សេងៗ។

ក្រៅពីការបំពេញភារកិច្ចស្នូល ក្រុមការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ នៅបានចុះជួយការងារសង្គមជាច្រើន ដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ ជាក់ស្តែងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារគ្រូពេទ្យក្រោមឱវាទឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅដល់ផ្ទះ អ្នកជំងឺម្នាក់ឈ្មោះ ស៊ឹម ពុន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ដែលមានបញ្ហាកន្ត្រាក់ដៃជើង និងបាត់បង់ស្មារតី ដើម្បីពិនិត្យ និងជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយលោក រ័ត្ន ស្រ៊ាង ជាអ្នកចំណាយជូនគាត់ទាំងស្រុង។

ក្រោយពីការពិនិត្យរួចមក គ្រូពេទ្យបានចេញវេជ្ជបញ្ជាឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំមួយរយៈសិន ដើម្បីតាមដានអាការៈរោគបន្ត បន្ទាប់មកក្រុមការងារគ្រូពេទ្យ អាវុធហត្ថរាជធានីភ្នំពេញ បានជូនអ្នកជំងឺទៅដល់លំនៅដ្ឋានវិញ និងរង់ចាំជួយជូនគាត់ទៅមកមន្ទីរពេទ្យ នៅថ្ងៃក្រោយបន្តទៀត តាមការណាត់ជួបរបស់គ្រូពេទ្យ។

ការចុះទៅជួយពិនិត្យ និងជូនទៅព្យាបាលនេះ គឺក្រុមគ្រូពេទ្យរបស់អាវុធហត្ថរាជធានីភ្នំពេញ តែងតែចុះជាប់ជាបន្តបន្ទាប់ ក្នុងរយៈកាលកន្លងមក និងបានជួយដល់ពលរដ្ឋទន់ខ្សោយ និងទីទាល់ក្របានជាច្រើននាក់ផងដែរ ហើយឥរិយាបថរបស់អាវុថហត្ថរាជធានីភ្នំពេញទាំងនេះ ក៏បានទទួលការគាំទ្រ និងសាទរពីប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ យ៉ាងពេញទំហឹងទៀតផង៕

ដកស្រង់ពី៖FRESH NEWS