បណ្តាញសង្គម

ឧកញ៉ា ថៃ សេងឡុង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​សាកសួរ ប្តីងដោយប្អូនបង្កើត ពាក់ព័ន្ធនឹងមុខជំនួញ

ភ្នំពេញ៖ ប្រភពព័ត៌មាន ដ៏គួរឲ្យទុកចិត្តមួយ បានបង្ហើបឲ្យដឹងថា ម្ចាស់គ្រប់គ្រងជំនួញ ក្រុមហ៊ុនបារី អាឡាំងដឺឡុង និងក្រុមហ៊ុនប៊ីឡាញ លោកឧកញ៉ា ថៃ សេងឡុង (ឈ្មោះដើម ហួត សេងឡុង) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនតាមបណ្តឹង លោក ហួត វ៉ាន់ថន ដែលជាប្អូនបង្កើត ពាក់ព័ន្ធលើរបរជំនួញ នាពេលបច្ចុប្បន្ននេះ។

មន្ដ្រីសមត្ថកិច្ច បានលួចបង្ហើប ឲ្យដឹងទៀតថា បច្ចុប្បន្នដោយសារ លោកឧកញ៉ា ថៃ សេងឡុង មានជំងឺលើសឈាមខ្លាំងពេក បានបញ្ជូនទៅកាន់មន្ទីរពេទ្យ បណ្ដោះអាសន្នសិន។

សូមបញ្ជាក់ថា ឧកញ៉ា ថៃ សេងឡុង គឹជាពាណិជ្ជករ ដ៏ល្បីមួយរូបនៅកម្ពុជា ដោយបានបណ្តាក់ទុនរកស៊ី លើក្រុមហ៊ុន Beeline ក្រុមហ៊ុនបារី Fine, Alaindelon និងក្រុមហ៊ុនរថយន្ដ។

យោងតាមប្រភពព័ត៌មាន ក៏បានឲ្យដឹងដែរថា ការរកស៊ីមានបានដូចពេលបច្ចុប្បន្ន របស់លោក ថៃ សេងឡុង ដោយសារ មានការជ្រោមជ្រែង និងផ្តល់ទុនរកស៊ីមកពី ប្អូនប្រុសបង្កើតរបស់លោក គឺលោក ហួត សេងទ្រី ដែលរស់នៅប្រទេសបារាំង។ ដោយមានបញ្ហាទំនាស់ផ្ទៃក្នុង ពាក់ព័ន្ធលើរបរជំនួញ បានធ្វើឲ្យលោក ហួត សេងទ្រី ប្រកាសកាត់កាលលោក ថៃ សេងឡុង ជាបងប្រុស និងឈានដល់ការប្តឹងផ្តល់គ្នានេះតែម្តង៕

ប្រភព៖ ដើមអម្ពិល

តំណរភ្ជាប់៖ http://www.dap-news.com/2011-06-14-02-39-55/88397-2014-06-12-11-17-50.html