Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់ដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញបុរីតាង៉ូវ ក្នុងខណ្ឌច្បារអំពៅ

  • បោះពុម្ព

(ភ្នំពេញ)៖ បុរសម្នាក់មិនដឹងមានបញ្ហាអ្វីនោះ ស្រាប់តែដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ បង្កឲ្យមានការផ្ញាក់ផ្អើលដល់អ្នកជិតខាង នៅវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសំណង់ផ្ទះល្វែងតាង៉ូវ ផ្លូវលេខ៦៦៦A1 ស្ថិតក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បុរសដែលផ្ទុះអាវុធ បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋនោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះសមត្ថកិច្ចបានទាញទ្វារបិទ ហាក់បីដូចជាព្យាយាមបិទបាំង មិនព្រមផ្ដល់ព័ត៌មានឲ្យក្រុមអ្នកយកព័ត៌មាននោះទេ។

ប្រជាពលរដ្ឋដែលមកបំភ្លឺ បានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង២៣៖១០នាទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គាត់បានធ្វើដំណើរតាមរថយន្តចេញពីទួលក្រសាំងតែម្នាក់ឯងឆ្ពោះមកផ្ទះ ហើយមុនពេលចេញចេញពីទួលក្រសាំង លោកបានទូរស័ព្ទមកប្រពន្ធឲ្យចាំបើកទ្វារផ្ទះ ភ្លាមៗនោះប្រពន្ធប្រាប់ថា មានមនុស្សប្រុសម្នាក់ អាយុប្រហែល៣០ឆ្នាំ ដើរបាញ់កាំភ្លើងតាមផ្លូវ នៅជិតផ្ទះរបស់យើង លុះមកជិតដល់ផ្លូវចូលបុរីខាងលើ គាត់បានឈប់រថយន្តចុះចូលទៅប្រាប់នគរបាលប៉ុស្តិ៍និរោធ។

បច្ចុប្បន្នបន្ទាប់ពីធ្វើសកម្មភាពផ្ទុះអាវុធរួច សមត្ថកិច្ចប៉ុស្តិ៍នគរបាលនិរោធ បានធ្វើការឃាត់ខ្លួនខ្មាន់កាំភ្លើងខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលនិរោធ។

ក្រោយពីធ្វើការសាកសួររួចហើយ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើនេះ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរបន្ត និងកសាងសុំណំរឿងបន្ថែម។

យ៉ាងណានោះ គេនៅមិនទាន់ទទួលបានលម្អិតពីសមត្ថកិច្ចនៅឡើយទេ ព្រោះពេលទៅដល់មុខប៉ុស្តិ៍សមត្ថកិច្ច ទាញទ្វារបិទ ហើយពេលបញ្ជូនទៅដល់អធិការដ្ឋានខណ្ឌច្បារអំពៅ សមត្ថកិច្ចក៏បានទាញទ្វារបិទ មិនបានផ្ដល់ព័ត៌មានជូនក្រុមអ្នកយកព័ត៌មានឡើយ៕

ដកស្រង់ពី៖FRESH NEWS