Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលខេត្តព្រះសីហន ​បើកប្រតិបត្តិការទ្រង់ទ្រាយធំពេញមួយយប់ បង្ក្រាបគ្រឿងញៀនបាន៦ករណី ឃាត់ខ្លួនជនជាតិបរទេស៩នាក់ និងថ្នាំញៀន​១២២កញ្ចប់

  • បោះពុម្ព

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការទ្រង់ទ្រាយធំពេញមួយយប់ ដោយបង្ក្រាបបទល្មើសគ្រឿងញៀនបាន៦ករណី ឃាត់ខ្លួនជនជាតិបរទេស៩នាក់ (ភាគច្រើនជនជាតិចិន) និងដកហូតបានថ្នាំញៀនចំនួន១២២កញ្ចប់។

លោកឧត្ដមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដោយប្រើប្រាស់ពេលពេញមួយយប់ ដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ទោ សួស សីលា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពី លោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា ករណីទី១៖ ស្ថិតនៅក្រុមទី២ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ បង្ក្រាបបទល្មើសគ្រឿងញៀន១ករណី ឃាត់ខ្លូនជនសង្ស័យម្នាក់ ឈ្មោះ HUA YUNJIAAN អាយុ៣៧ឆ្នាំ ជនជាតិចិន ភេទប្រុស មុខរបរធ្វើការអនឡាញ វត្ថុតាងដកហូតបាន ម្សៅក្រាម ពណ៌សថ្លាចំនួន៤កញ្ចប់ ទូរស័ព្ទ១គ្រឿង។

ករណីទី២៖ ស្ថិតនៅក្រុមទី១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ បង្ក្រាបបទល្មើសគ្រឿងញៀន១ករណីទៀត ឃាត់ខ្លូនជនសង្ស័យម្នាក់ ឈ្មោះ Jin yoagnian ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ចាប់យកបានម្សៅក្រាមពណ៌សចំនួន១៤កញ្ចប់ និងទូរស័ព្ទ២គ្រឿង។

ករណីទី៣៖ ស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ បង្ក្រាបបទល្មើសគ្រឿងញៀន១ករណីទៀត ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ De Xu ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ចាប់យកបានម្សៅក្រាមពណ៌សថ្លាចំនួន៩កញ្ចប់ធំ និង WY ចំនួន៣គ្រាប់ ទូរស័ព្ទ១គ្រឿង។

ករណីទី៤៖ ស្ថិតនៅក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បង្ក្រាបបទល្មើស គ្រឿងញៀន១ករណី ឃាត់ខ្លូនជនសង្ស័យម្នាក់ ឈ្មោះ FAN Chao ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន ចាប់យកបាន ម្សៅក្រាមពណ៌សថ្លាចំនួន៩កញ្ចប់ធំ ទូស័ព្ទ១គ្រឿង។

ករណីទី៥៖ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្ក្រាបបទល្មើសគ្រឿងញៀន១ករណី ឃាត់ខ្លូនជនសង្ស័យម្នាក់ ឈ្មោះ Zhou Yang ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ចាប់យកបានម្សៅក្រាមពណ៌សចំនួន២៥កញ្ចប់, WY២៦គ្រាប់, MDMA៥គ្រាប់, កញ្ឆាមូរជាបារីហើយមាន ចំនួន៣ ដើម និងទូរស័ព្ទ១គ្រឿង។

ករណីទី៦៖ ឈានថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្រុមទី៩ ភូមិ១ សង្កាត់លេខ៣ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន២ករណីផ្សេងៗគ្នា តែជាក្រុមតែមួយមានទីតាំងដូចខាងលើ ឃាត់ខ្លូនជនសង្ស័យចំនួន៥នាក់ ជនសង្ស័យឈ្មោះ Hua Zai និងឈ្មោះ Chee Kiang ហើយក៏បន្តចូលឆែកឆេផ្ទះជួលនៅ សង្កាត់លេខ២ ឃាត់ខ្លូនជនសង្ស័យចំនួន៣នាក់ ថែមទៀត ឈ្មោះ Melvin Foo, ឈ្មោះ Da ren និងឈ្មោះ William Ricardo (អ្នកទាំង៥ មានជនជាតិម៉ាឡេស៊ី៣នាក់ សឹង្ហបុរីម្នាក់ និងឥណ្ឌូនេស៊ីម្នាក់។

វត្ថុធាតុតាងចាប់យកបាន មានម្សៅក្រាមពណ៌សថ្លា ចំនួន៧៨កញ្ចប់ ថ្នាំសប្បាយ ចំនួន៦គ្រាប់ Wy៥គ្រាប់ កញ្ចប់១កញ្ចប់ធំ កញ្ឆាកាហ្វេ សង្ស័យជាសាធាញៀន ចំនួន៨កញ្ចប់ ថ្នាំសប្បាយប្រភេទទឹក ចំនួន៣ដប ជញ្ជីងថ្លឹង១ និងទូរស័ព្ទ៣គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្ដតាមនីតិវិធី៕

កស្រង់ពី៖FRESH NEWS