បណ្តាញសង្គម

ពលករខ្មែរ បញ្ជូនមកពីថៃ ប្រមាណ១២០០នាក់ បានពុលឡាន និងសន្លប់

បន្ទាយមានជ័យ៖ មន្ត្រីទេព្យបង្អែក នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃអាទិត្យនេះ ចំនួនពលករខ្មែរ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកទឹកដី កម្ពុជាវិញនោះ មានចំនួនប្រមាណ១២០០នាក់ បានពុលឡាន និងសន្លប់ ដោយសារការជិះឡាន ប្រជ្រៀតគ្នា។

មន្ត្រីក្រុមការងារសង្គ្រោះបន្ទាន់ នៃពេទ្យបង្អែកក្រុង ប៉ោយប៉ែត លោក ថេ ពិសិដ្ឋ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ រហូតដល់ព្រឹក ថ្ងៃទី១៥ ខែមិថុនានេះ ចំនួនពលករខ្មែរដែល អាជ្ញាធរថៃចាប់បញ្ជូនមក កម្ពុជាវិញមានចំនួន ១២០០ បានពុលឡាន និងសន្លប់ដោយសា រសភាពអាប់អួរ ក្នុងឡានដែលផ្ទុកមនុស្សច្រើន។ លោកបញ្ជាក់ថា ពលករទាំងនោះ អ្នកខ្លះមានអាការៈ ក្អួតចង្អោរ វិលមុខ និង សន្លប់ផងដែរ។

ដកស្រង់ចេញពីគេហទំព័រ VOD