Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យច្បាប់ចរណ៍នៅគោលដៅសំខាន់ៗក្នុងខេត្ត

  • បោះពុម្ព

(ពោធិ៍សាត់)៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យ ចរាចរណ៍ខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលសណ្ដាប់ធ្នាប់ស្រុក សរុបចំនួន៤៤នាក់ បានចុះត្រួតពិនិត្យរថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស, ឈៀក, អាជីវកម្ម, បណ្ណ័បើកបរ, ផ្ទុកសំពោង និងត្រួតពិនិត្យ អ្នកបើកបរយានយន្ត ក្រោមឥទ្ធិពលនៃជាតិស្រវឹង។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មួយថ្ងៃពេញ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២០៤ និង២០៥ ស្ថិតនៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ឃុន សារៀម នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះសមត្ថកិច្ច ធ្វើឡើងក្នុងគោលបំណង កាត់បន្ថយការគ្រោះថ្នាក់ ឲ្យមកនៅកម្រិតទាប ដើម្បីការពាអាយុជីវិតពលរដ្ឋគ្រប់រូប ដែលធ្វើចរាចរណ៍តាមដងផ្លូវ កុំឲ្យមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ៕

ដកស្រង់ពី៖FRESH NEWS