Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការសម្រេចផ្តន្ទាទោសមន្រ្តីយោធា ដែលបាញ់ប៉ុនប៉ងសម្លាប់មនុស្ស២នាក់ នៅខណ្ឌសែនសុខ ដាក់ពន្ធគារ១២ឆ្នាំ

  • បោះពុម្ព

(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ប្រធានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ប៊ុន តេង ហៅ អាហ្គោ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអតីតមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិវរសេនីយ៍ដាក់ពន្ធនាគារកំណត់ រយៈពេល១២ឆ្នាំ និងពិន័យជាប្រាក់ចំនួន១លានរៀល ចូលជាថវិការដ្ឋ ពីបទ «ប៉ុនប៉ងឃាតកម្ម និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។

ជននេះបានប្រព្រឹត្តលើជនរងគ្រោះ ឈ្មោះ គង់ រ៉ាវិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់ នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ និងឈ្មោះ សឺង វិន ហៅ ស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ កាលពីវេលាម៉ោង១២៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជួលនៅ តាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវតុលាការផ្តន្ទាទោស ដាក់គុក១២ឆ្នាំ។

ដោយយោងតាមមាត្រា២៧ មាត្រា១៩៩ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។ នៅក្នុងកំឡុងពេលសវនាការ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទ បានអះអាងថា កាំភ្លើងដែលខ្លួន យកទៅប្រព្រឹត្តបទល្មើសនោះ ជាកេរមរតករបស់ខ្មោចឪពុកខ្លួន ដែលជាមន្ត្រីយោធាម្នាក់ បន្សល់ទុកឱ្យខ្លួនដាក់តាមខ្លួន និងការពារខ្លួនពេលផឹកស៊ី គឺមិនមានច្បាប់អនុញ្ញាតឱ្យប្រើប្រាស់ទេ។

គួររំលឹកថា មានហេតុការណ៍បាញ់ប្រហារគ្នាមួយបានកើតឡើង កាលពីវេលាម៉ោង១២៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជួលនៅ តាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនជាប់ចោទខាងលើ ជិះរថយន្ត RANGE ROVER ពណ៌ស។

ក្នុងហេតុការណ៍នោះ បានបណ្តាលឱ្យជនរងគ្រោះទាំង២នាក់ខាងលើរងរបួស និងត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរទេព្យ។ ក្រោយពេលកើតហេតុ២ថ្ងៃ ជនជាប់ចោទបានចូលខ្លួនសារភាពកំហុស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

ដកស្រង់ពី៖FRESH NEWS