បណ្តាញសង្គម

សូមកុំបើកបរល្មើសល្បឿនកំណត់ដាច់ខាត! ស្លាប់ម្នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែធ្នូម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសស្រាលគ្មាន និងរបួសធ្ងន់២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង, រថយន្តតូច៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, ប្រជែង និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល២០ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៨៦លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៨៦នាក់, របួសធ្ងន់១៦៥នាក់ និងរបួសស្រាល៨០នាក់៕

ដកស្រង់ពី៖FRESH NEWS