Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនយុវជនម្នាក់ ទៅតុលាការភ្នំពេញវិញ ពីបទនាំអនីតិជនអាយុ ១៣ឆ្នាំ ចេញក្រៅប្រទេស មិនស្របច្បាប់

  • បោះពុម្ព

បាត់ដំបង៖ កម្លាំងនគរបាល ខេត្តបាត់ដំបង បានបញ្ជូនយុវជនម្នាក់ ទៅតុលាការ ភ្នំពេញវិញ នៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ ពីបទនាំក្មេងស្រី អនីតិជនអាយុ ១៣ឆ្នាំ ចេញទៅប្រទេសថៃ ដោយមិនស្របច្បាប់ តាំងពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ និងបានចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមិថុនា នៅទីក្រុងបាងកក ប្រទេសថៃ

នាំមកដីខ្មែវិញ ដើម្បីសួរនាំ រួចកសាងសំណុំរឿង បញ្ជូនទៅនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបញ្ជូន បន្តទៅតុលាការភ្នំពេញ ព្រោះពាក្យបណ្តឹង នៅទីនោះ ។

លោក ថុល យុទ្ធា នាយរងការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឲ្យដឹង ថា ជនសង្ស័យដែល សមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះ នី វិសាល ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ អូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ចំណែក ជនរងគ្រោះមានអាយុ ១៣ឆ្នាំ រស់នៅរាជធានី ភ្នំពេញ ។

លោក ថុល យុទ្ធា បានបញ្ជាក់ថា យោងតាមពាក្យបណ្តឹង របស់អាណាព្យាបាល ជនរងគ្រោះនៅភ្នំពេញ សមត្ថកិច្ចនាយកដ្ឋានជំនាញ បានសហការ ជាមួយកម្លាំងជំនាញ នគរបាលខេត្តបាត់ដំបង សុំអនុ សញ្ញាត ឆ្លងដែនតាមផ្លូវការ ដើម្បីស្វែងរក ពួកគេទាំង២នាក់ ដែលបាននាំគ្នារត់ ទៅដោយមិនស្របច្បាប់ ហើយបានធ្វើការឃាត់ខ្លួនបាន កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ នាំយកមកស្រុកខ្មែរវិញ ដើម្បីសាកសួរចម្លើយ។

ជនសង្ស័យវ័យក្មេងនេះ បានឆ្លើយសារភាពថា ខ្លួនបានស្រឡាញ់គ្នាជិត ១ឆ្នាំមកហើយ និងរួមភេទបាន សម្រេចជាច្រើនដងផងដែរ ។លុះចុងក្រោយនេះ នៅថ្ងៃទី២២ ខែឧសភា កន្លងទៅ នាងរងគ្រោះបានធ្វើ ដំណើរពីភ្នំពេញ មកបាត់ដំបង ដោយយកម៉ូតូម៉ាកស្កុបពី ១គ្រឿង មកលក់យកលុយ ធ្វើដំណើរ ចេញ ទៅប្រទេសថៃ លុះដល់ថ្ងៃទី៦ ខែមិថុនា សមត្ថកិច្ចបាន ទៅនាំខ្លួនពួកគេ ខណៈដែលពួកគេ បានលេប ថ្នាំសម្លាប់ខ្លួន តែត្រូវបានគ្រូពេទ្យ នៅទីនោះជួយសង្គ្រោះជីវិតទាន់ពេល ។ ក្រោយពីមានភាពធូរស្រាល ហើយ សមត្ថកិច្ចបាននាំខ្លួនពួកគេទាំង ២នាក់មកកម្ពុជាវិញ ។

ដោយសារតែពាក្យបណ្តឹង មាននៅនាយកដ្ឋាន ជំនាញភ្នំពេញ ទើបលោកស្នងការខេត្ត បានប្រគល់ខ្លួន ជនសង្ស័យ ទៅសមត្ថកិច្ច នាយកដ្ឋានជំនាញ នៅភ្នំពេញដើម្បីចាត់ការបន្តតាមច្បាប់ ៕