Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់បើករថយន្តបោះពួយលឿនដូច​ហោះ​ បុករបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់​រថយន្ត​ផ្ងារ​ជើង

  • បោះពុម្ព

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ត HIGHLANDER លឿនដូចហោះបានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់៣កង់ បែកពេញផ្លូវរួចក្រឡាប់រថយន្តផ្ងារជើងម្ខាង ចំណែកឯអ្នកបើកបររងរបួសស្រាល គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ចំណុចស្តុបក្តាន់ពីរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត HIGHLANDER មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5286 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្ដាលឲ្យបាក់អស់៣កង់ បែករាយប៉ាយពេញផ្លូវរថយន្តខ្ទាតឆ្លងទៅផ្លូវម្ខាងទៀតប្រមាណជា១០ម៉ែត្រ ក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ ចំណែកឯម្ចាស់រថយន្តបានរងរបួសស្រាល ហើយបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕

ដកស្រង់ពី៖FRESH NEWS