បណ្តាញសង្គម

បង្ក្រាបជនសង្ស័យ១១នាក់ ពីបទប្រើប្រាស់ និងជួញដូរថ្នាំញៀន នៅខណ្ឌឬស្សីកែវ, ដកហូតថ្នាំញៀនមួយចំនួន

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី១ និងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឬស្សីកែវ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឬស្សីកែវ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនក្រុមជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន ចំនួន១១នាក់ និងដកហូតបានថ្នាំញៀន រួមជាមួយសម្ភារបម្រើឲ្យសកម្មភាពជក់គ្រឿងញៀនមួយចំនួនផងដែរ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅត្រង់ចំណុចក្រុម១ ភូម៣ សង្កាត់ច្រាំងចំរេះ១ និងនៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងក្រុមទី១០ ភូមិសាមគ្គី ព្រមទាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុមទី៨ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ចាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបាននៅក្នុងសកម្មភាពប្រើប្រាស់ថ្នាំញៀននោះរួមមាន៖

*ទី១៖ ឈ្មោះ ឡេង សុខឌី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ *ទី២៖ ឈ្មោះ សេង សុធារី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ

*ទី៣៖ ឈ្មោះ ញ៉េប វីរៈ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅតាមបណ្ដោយផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ

*ទី៤៖ ឈ្មោះ ម៉ាត់ សូនី អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៣៥ ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេ១ ខណ្ឌឬស្សីកែវ និងជាមុខសញ្ញាជួញដូរថ្នាំញៀន

*ទី៥៖ ឈ្មោះ ទិន ហ្វារិត អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលនៅផ្ទះលេខ៥២ ក្រុម៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ

*ទី៦៖ ឈ្មោះ ពិន ស៊ីណា ហៅឆាយ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបចុងភៅ មានទីលំនៅស្នាក់ផ្ទះជួលភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ

*ទី៧៖ ឈ្មោះ វេទ សំរិទ្ធ ហៅអូក អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះជួលលេខ០៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ

*ទី៨៖ ឈ្មោះ ស៊ូ សុខុម ហៅហីង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅស្នាក់នៅផ្ទះជួល ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ

*ទី៩៖ ឈ្មោះ ស៊ុត សុធារ៉ា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅស្នាក់នៅផ្ទះលេខ១១៩ តាមបណ្ដោយផ្លូវលំ ក្រុមទី០៧ ភូមិឃ្លាំងសាំង សង្កត់ឫស្សីកែវ ខណ្ឌឫស្សីកែវ

*ទី១០៖ ឈ្មោះ ប៉ិច ពិសុទ្ធ វិសិទ្ធ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅស្នាក់នៅផ្ទះជួលតាមបណ្ដោយផ្លូវលេខ០៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ *ទី១១៖ ឈ្មោះ ពេជ្រ ពិសាល អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅស្នាក់នៅផ្ទះជួល ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ។

អធិការនគរបាលខណ្ឌឬស្សីកែវរូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ ចំពោះជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន ទាំង១១នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសាកសួរ បណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

ដកស្រង់ពី៖FRESH NEWS