បណ្តាញសង្គម

ស្ត្រីម្នាក់បើករថយន្តដឹកទំនិញ បុករះម៉ូតូឈប់ចាំភ្លើងស្តុប បណ្តាលឲ្យខូចខាតម៉ូតូ៥គ្រឿង និងមនុស្ស៥នាក់រងរបួស

(ភ្នំពេញ)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ មានករណីស្ត្រីម្នាក់បើករថយន្តដឹកទំនិញ បុករះម៉ូតូប្រហែល៤-៥គ្រឿង បណ្តាលឲ្យមនុស្ស៥នាក់រងរបួស។

ហេតុការណ៍នេះ កើតឡើងនៅចំណុចភ្លើងស្តុបមួយកន្លែងស្ថិតលើផ្លូវ២១៧ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ អ្នកឃើញហេតុការណ៍នេះ បានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យបុករះនេះ ដោយសារតែស្ត្រីអ្នកបើកបរនោះ ជាន់ហ្ការថយន្តជ្រុលពេលចំណុចផ្លូវបត់។ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ ដើម្បីដោះស្រាយ៕

ដកស្រង់ពី៖FRESH NEWS