Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះចៅអធិការវត្ត ព្រះសង្ឃ និងកូនសិស្ស វត្តទួលក្រសាំង ឆាន់ស្រា បើករថយន្ត ក្រឡាប់ធ្លាក់ផ្លូវ រងរបួស

  • បោះពុម្ព

កណ្តាល៖ មានរឿងភ្ញាក់ផ្អើល និងរឿងដ៏ហួសចិត្តមួយ បានកើតឡើង ក្រោយពីមានករណី ក្រឡាប់រថយន្ត ធ្លាក់ផ្លូវ បណ្តាលឲ្យរងរបួសនោះ គឺ មកពីព្រះសង្ឃ ដែលជាព្រះចៅអធិការ វត្តទួលក្រសាំង នៅខេត្តកណ្តាល រួមជាមួយ ព្រះសង្ឃ៣អង្គ និងកូនសិស្សលោក ម្នាក់ទៀត បានឆាន់ និងផឹកស្រា និងបើករថយន្ត ដោយខ្លួនឯង ហើយជួបគ្រោះថ្នាក់ ចរាចរណ៍ នេះតែម្តង ។

ទង្វើបែបនេះ បានធ្វើឲ្យពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ពិតជាអស់ជំនឿ យ៉ាងខ្លាំង និងថែមទាំង ធ្វើឲ្យខូចដល់ ព្រះពុទ្ធសាសនា ព្រមទាំង ព្រះសង្ឃផ្សេងទៀត ដែលមានចិត្តស្អាតស្អំ និងចិត្តគំនិតធ្វើអំពើល្អ តាមផ្លូវព្រះពុទ្ធ ។ គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ផ្លូវលេខ២១ ភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្តីនគរបាលស្រុកស្អាង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកប៉ាហ្សេរ៉ូ ពណ៌ទឹកប្រាក់ ភ្នំពេញ ២F-០០០៣ បើកបរដោយ ព្រះសង្ឃព្រះនាមខាន់  ហេង ព្រះជន្ម ៥៦ វស្សា ជាចៅអធិការវត្ត ទួលក្រសាំង មានទីលំនៅស្រុកបាទី ខេត្តតាកែវ រួមដំណើរមានគ្នា ចំនួន៤នាក់ ១-ព្រះសង្ឃព្រះនាម ផង់ មាស ព្រះជន្ន៧០វស្សាមាន ទីលំនៅ ភូមិ-ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលគង់នៅវត្តទួលក្រសាំង។ ២-ព្រះសង្ឃព្រះនាម ផន សុខុម ព្រះជន្ន៥០វស្សា មានទីលំនៅ ភូមិពូមិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល គង់នៅវត្តទួលក្រសាំង។ ៣-ព្រះសង្ឃព្រះនាម ស៊ឹម ស៊ុនហុង ព្រះជន្ន១៧វស្សា មានទីលំនៅ ភូមិ-ឃុំក្រោម ស្រុកមុខកំពូល ខេត្តកណ្ដាល គង់នៅវត្តទួលក្រសាំង។
និង៤-ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ១៣ឆ្នាំជាកូនសិស្ស លោក ភូមិ-ឃុំក្រោម ស្រុកមុខកំពូលខេត្តកណ្ដាល បាននាំគ្នាធ្វើ ដំណើរចេញពី វត្តទួលក្រសាំង ទៅបុណ្យសព ឪពុកព្រះតេជគុណ ខាន់ ហេង នៅភូមិតាអីឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ ។

មន្រ្តីនគរបាលបន្តទៀតថា លុះពេលធ្វើដំណើរ មកដល់ ភូមិទេពអរជូន ឃុំកោះខែល រថយន្តក៏ធ្លាក់ផ្លូវ បណ្ដាលអោយបុកបាក់ផ្លាក មណ្ឌលសុខភាព ឃុំកោះខែល-បាក់បង្គោល ភ្លើងមួយដើម លេខNR៨៥៧ បាក់ដើម អំពិលទឹកមួយដើម ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ស្រុកស្អាងបានវាស់ជាតិ អាកុលព្រះតេជគុណ ខាន់ ហេង មានកំរិតជាតិអាកុល ១.០៦មីលីក្រាម ក្នុងមួយលីត្រខ្យល់ នឹងព្រះតេជគុណ ផន សុខុម មានកំរិតជាតិអាកុល ១.០៩មីលីក្រាម ក្នុងមួយលីត្រខ្យល់ ក្រៅពីនេះគ្មាន ។

ក្រោយមានករណីនេះ កើតឡើង កម្លាំងនគរបាលស្រុក និងថ្នាក់ដឹកនាំសង្ឃ បានបញ្ជូនមកឲ្យផ្សឹកនៅវត្តឈូងលាបក្រោម ព្រះអធិបតីភាព ព្រះឃោសធម្ម ញ៉ែម សុភក្ត្រ័ ព្រះបាលាតខេត្ត និងជា អនុគណ ក្រុងតាខ្មៅ និងជាព្រះចៅ អធិការវ ត្តប្រជុំទី ក្រពើហារ រួមជាមួយនិង
ព្រះវិនយ័ធម្ម នៅ តារា អនុគុណស្រុកស្អាង និងជាចៅអធិការវត្ត ឈូងលាប និងមានវត្តមានលោក រុងភិរុណ ប្រធានមន្ទីរធម្មការ ខេត្តផងដែរ ដើម្បីធ្វើពិធីផ្សឹក លោកសង្ឃ ដែលប្រព្រឹត្តខុសវិនយ័ទាំងនេះ បានផ្សឹក៣អង្គ ដែលប៉ះពាល់គ្រឿង ស្រវឹង និងបើកបរ ។

ក្រោយពីបានផ្សឹករួចហើយ លោកសង្ឃដែលផឹកស្រា ហើយបើករថយន្តនោះត្រូវបាន សមត្ថកិច្ច នាំទៅខ្លួនទៅសាកសួរ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕