Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន ជនជាតិវៀតណាម ពីបទប្លន់រថយន្ត ម៉ាកកាមរីឆ្លាម នៅមណ្ឌលគិរី

  • បោះពុម្ព

មណ្ឌលគិរី៖ មានករណីប្លន់ រថយន្តមួយគ្រឿង ដែលជាករណីថ្មី និងជាលើកទី១ផងដែរ នៅមណ្ឌលគិរី ជនសង្ស័យ បានយករថយន្ត ជិះគេចខ្លួន ដល់ម្តុំស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើង នៅព្រលឹម ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ៥និង៥៥នាទី ត្រង់ចំណុច វាលក្ងោក ឃុំពូជ្រៃ ស្រុកពេជ្រាដា តាមបណ្តោយផ្លូវ ជាតិលេខ ៧៦ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

បើតាមការឲ្យដឹងពី លោក ព្រិល រ៉ាមាណ អធិការក្រុង សែនមនោរម្យ បានប្រាប់ថា តាមការរៀបរាប់ពី ជនរងគ្រោះ និយាយថា មុនពេលកកើតហេតុ ខ្លួន (ម្ចាស់រថយន្ត) មានប្រពន្ធនិងម្តាយក្មេក ត្រូវជនសង្ស័យ ជាជនជាតិវៀតណាម ជួលរថយន្តខ្លួន ពីខេត្តរតនគិរី មកមណ្ឌលគិរី ស្រាប់តែមកដល់ ចំណុចកើតហេតុ ភូមិឃុំខាងលើ ស្រាប់តែជនសង្ស័យ បានដកកាំបិត២ ចាក់មកចំកផ្នែកខាងក្រោយ និងខាងមុខសុះសាច់ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ រីឯប្រពន្ធនិងម្តាយក្មេករត់រួច ពុំបណ្តាល ឲ្យមានគ្រោះថ្នាក់ឡើយ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ច នាំមកសង្គ្រោះ នៅពេទ្យបង្អែក ខេត្តមណ្ឌលគិរី។ លោក អធិការបានបន្តថា ជនសង្ស័យ និងជនរងគ្រោះ អាចជាអ្នកស្គាល់គ្នា រកស៊ីជាមួយគ្នា ជនសង្ស័យត្រូវ ជនរងគ្រោះអះអាងថា ជនជាតិ វៀតណាម។ ជនរងគ្រោះត្រូវគេប្លន់ ឈ្មោះ ចាន់ ថាវី ភេទប្រុស អាយុ ៣៦ ឆ្នាំ ស្រុកកំណើតនៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅ ខេត្តរតនគិរី ហើយរថយន្ត ដែលជនសង្ស័យប្លន់នោះ ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2N 1157 ពណ៌បៃតង ចាស់ផលិតឆ្នាំ ១៩៩៩។

លោក ញ៉ែម វ៉ាន់នី ស្នងការខេត្តប្រាប់ថា នេះជាករណីពុំធ្លាប់មាន លោកកំពុងដាក់កម្លាំង តាមគោដៅអស់ហើយ ដើម្បីស្រាវជ្រាវ ប៉ុន្តែនៅម៉ោង ៨ ៣០ នាទី ព្រឹកថ្ងៃដដែល ត្រូវបានសមត្ថកិច្ចស្រុកស្នួលឃាត់ខ្លួន ធ្វើការប្រគល់មកឲ្យ សមត្ថកិច្ចមណ្ឌលគិរី ចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ ដើមអម្ពិល