Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឲ្យមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ !

  • បោះពុម្ព

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានចេញលិខិតដាច់ដោយឡែកពីគ្នា កោះអញ្ជើញក្រុមហ៊ុនចំនួន៤ ឲ្យចូលមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ។

ក្រុមហ៊ុនទាំង៤នោះ រួមមាន ទី១៖ ចៀន ហុង ខនស្រ្ដាក់សិន (ខេមបូឌា) ឯ.ក (JIAN HONG CONSTRUCTION (CAMBODIA) CO.,LTD), ទី២៖ អេស.ភី.វី.អិន អ៊ីមផត អិចផត (S.P.V.N IMPORT EXPORT Co.,Ltd), ទី៣៖ អ៊ូ ប៊ុនឡុង ហ៊ើប៊ល រេមើឌី (OU BUN LONG HERBAL REMEDIES.,Ltd), និងទី៤៖ អង្គរ ភី.ស៊ី សីលូសិន ខូ អិលធីឌី (ANGKOR P.C SOLUTION Co.,Ltd)។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ទៀតថា ក្រុមហ៊ុនទាំង៤នោះ ត្រូវមកសាខាពន្ធដារខណ្ឌចំការមន ជាន់ទី១ បន្ទប់លេខ១១ មិនឲ្យលើសពី១៥ថ្ងៃ៕ ព័ត៌មានលម្អិត សូមអានលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ទាំងស្រុង៖

ដកស្រង់ពី ៖ FreshNewe