Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនខ្លួន ប្រធានការិយាល័យ ផែនការ នៃក្រសួង ការបរទេស ទៅតុលាការ ចាត់ការ ពីបទ «ក្លែងឯកសារ សាធារណៈ»

  • បោះពុម្ព

ភ្នំពេញ៖ អតីតអគ្គកុងស៊ុល ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅ សាធារណរដ្ឋ សង្គមនិយម វៀតណាម និងប្រុយណេម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួន និង បញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤  ជាប់ពាក់ព័ន្ធ នឹងនឹងការ ផ្ដល់លិខិត បញ្ជាក់មិនពិតមួយ ដែលពាក់ព័ន្ធទៅនឹង ការនាំឈើប្រណិត ជាច្រើនតោន ពីកម្ពុជា ទៅកាន់ ប្រទេសវៀតណាម កាលពីឆ្នាំ ២០១៣ ។

មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា  ជនជាប់សង្ស័យ ខាងលើនេះ មានឈ្មោះ លោក តាំង សុខលី ភេទប្រុស អាយុ៣៨ឆ្នាំ មានតួនាទី បច្ចុប្បន្នជា ប្រធានការិយាល័យ នៃនាយកដ្ឋាន ផែនការនៃ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង១៨ និង៣០នាទីយប់ នៅក្នុងបន្ទប់ សណ្ឋាគារឡឺប្រេស៊ីដង់។

មន្ត្រីអាវុធហត្ថ បានបន្ថែមថា  ការចាប់ខ្លួនជនសង្ស័យឈ្មោះ លោក តាំង សុខលី គឺអនុវត្តន៍តាមដីកា បង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ លោក កែវ មុនី នៃ សាលាដំបូង រាជធានីភ្នំពេញ ដែលបានចេញដីកា បង្គាប់ឲ្យ នាំខ្លួនលេខ៣១២តព្រ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤៕

ប្រភព៖ ដើមអម្ពិល